ភាពតានតឹងបន្តឡើងជណ្តើរនៅថៃ

Chia sẻ
(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា ថ្នាក់ដឹកនាំនៃក្រមបាតុករ
 Suthep Thaugsuban បានអំពាវនាវឲ្យបាតុករដណ្តើមកាន់
កាប់បណ្ដាស្ថាប័នរបស់ រដ្ឋាភិបាល សំដៅបង្កើនការដាក់
សម្ពាធចំពោះរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Yingluck Shinawatra។ 
ភាពតានតឹងបន្តឡើងជណ្តើរនៅថៃ - ảnh 1
នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា ថ្នាក់ដឹកនាំនៃក្រមបាតុករ Suthep Thaugsuban បានអំពាវនាវឲ្យបាតុករដណ្តើមកាន់កាប់បណ្ដាស្ថាប័នរបស់ រដ្ឋាភិបាល សំដៅបង្កើនការដាក់សម្ពាធចំពោះរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Yingluck
Shinawatra។ តាមគំរោង ចំនួនបាតុករនឹងកើនឡើងរាប់ពាន់នាក់ទៀត ។ សន្តិសុខ
ក្នុងរាជធានី បាងកក់ ត្រូវបានបង្កើន បន្ទាប់ពីកាយវិការនេះ។ នាថ្ងៃទី ២៨ វិច្ឆិកា បាតុករបានស្នើឲ្យកងទ័ពគាំទ្រសកម្មភាពរបស់ពួកគេ។ មេបញ្ជាការកងទ័ពថ្មើ
ជើងថៃឧត្តមសេនីយ៍ Prayuth បានអំពាវនាវឲ្យភាគីទាក់ទិននានាស្វែងរកដំណោះ
ស្រាយសន្តិភាពសំរាប់វិបត្តិនាបច្ចុប្បនយ៉ាងឆាប់ៗហើយសង្កត់ធ្ងន់ថា៖ កងទ័ពនឹង
ការពារប្រជាជនក្នុងករណីអំពើហឹង្សាកើតមានឡើង។ ក្នុងពេលនោះ នាយប់ថ្ងៃទី
២៨ វិច្ឆិកា នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatraបានប្រកាសថា៖ ថៃនឹង
មិនរៀបចំការបោះឆ្នោតមុនកាលពេលកំណត់ដើម្បីបញ្ឈប់រលកបាតុកម្មប្រឆាំង
ជំទាស់រដ្ឋាភិបាលដែលអូសបន្លាយក្នុងរយៈពេល ៦ ថ្ងៃកន្លងមកឡើយ។ លោកស្រី
Yingluck បានអះអាងថា៖ រដ្ឋាភិបាលថៃបន្តគោលការណ៍ជួបចរចារដើម្បីទទួលបាន
ការព្រមព្រៀងសន្តិភាពមួយ៕

ប្រតិកម្មទៅវិញ