ជម្លោះនៅហ្គាហ្សា។ រូបថត Christian Science Monitor ។ |
ភាពតានតឹងបានកើនឡើងនៅតំបន់ហ្គាហ្សាកើតមានឡើង តាំងពីពេលចាប់ផ្តើមកើតមានរលកធ្វើបាតុកម្មប្រឆាំងជំទាស់អ៊ីស្រាអែលដែលហៅថា ការធ្វើដង្ហែក្បួនដ៏មហិមា នាថ្ងៃទី ៣០ មិនាកន្លងទៅ បន្ទាប់ពីពេលសហរដ្ឋអាមេរិកផ្លាស់ប្តូរស្ថានទូតអ៊ីស្រាអែលពីទីក្រុងតែលអាវីវ ទៅកាន់យេរូសាឡឹម។ ទោះជាយ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ អេហ្ស៊ីបនិងអង្គការសហប្រជាជាតិកំពុងខិតខំប្រឹងប្រែងធ្វើជាអាជ្ញាកណ្ដាល ដើម្បីជំរុញឱ្យមានបទឈប់បាញ់រយៈពេលយូរអង្វែងរវាងចលនាឥស្លាមហាម៉ាស និងអ៊ីស្រាអែលផងដែរ៕