ភាពតានតឹងនៅតំបន់ខ្សែព្រំដែនរវាងអ៊ីស្រាអែលនិងតំបន់ Gaza ឡើងជណ្តើរ

Chia sẻ

(VOVworld) – ភាពតានតឹងនៅតំបន់ខ្សែព្រំដែនរវាង
អ៊ីស្រាអែលនិងតំបន់ Gaza ដែលស្ថិតក្រោមការត្រួត
ពិនិត្យរបស់ចលនា Hamas  បន្តឡើងជណ្តើរពីមួយថ្ងៃ
ទៅមួយថ្ងៃ

ភាពតានតឹងនៅតំបន់ខ្សែព្រំដែនរវាងអ៊ីស្រាអែលនិងតំបន់ Gaza ឡើងជណ្តើរ - ảnh 1
ភាពតានតឹងនៅតំបន់ខ្សែព្រំដែនរវាងអ៊ីស្រាអែលនិងតំបន់ Gaza ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ចលនា Hamas បន្តឡើងជណ្តើរ (Image: theguardian.com)

(VOVworld) – ភាពតានតឹងនៅតំបន់ខ្សែព្រំដែនរវាងអ៊ីស្រាអែលនិងតំបន់ Gaza ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ចលនា Hamas  បន្តឡើងជណ្តើរពីមួយថ្ងៃ
ទៅមួយថ្ងៃ បន្ទាប់ពីការប៉ះទង្កិចរវាងកងទ័ពអ៊ីស្រាអែលជាមួយជនប្រដាប់អាវុធ នៅតំបន់នេះបានកើតមានឡើងជាបន្តបន្ទាប់។ នាថ្ងៃទី ២៤ ធ្នូ ពលករជាជន អ៊ីស្រាអ៊ែលត្រូវបានបាញ់ស្លាប់នៅតំបន់ខ្សែព្រំដែនពោលខាងលើ។ រឿងហេតុ នេះបានបង្កប្រតិកម្មយ៉ាងខ្លាំងក្លាពីរដ្ឋអំណាចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល
លោក Benjamin Netanyahu។ កងទ័ពអ៊ីស្រាអែលបានដំណើរការរាល់សកម្មភាព
យោធាសំដៅឆ្លើយតបតវិញកាយវិការនេះ។ រដ្ឋមន្ត្រីការពារប្រទេសអ៊ីស្រាអែល
 លោក Moshe Yaalon បានចេញបញ្ជាបិទទ្វាច្រកពំ្រដែន Karem Shalom រវាង
ប្រទេសនេះនិងតំបន់ Gaza ដោយស្ថានភាពអំពើហឹង្សាដែលកំពុងឡើងជណ្តើរ។ ក្នុងកាលៈទេសៈនោះ ប្រធានក្រុមចរចារសន្តិភាពរបស់ប៉ាឡេស្ទីន លោក  Saeb
Erakat បានប្រឆាំងជំទាស់បណ្ដាការវាយប្រហាររបស់អ៊ីស្រាអែលតម្រង់ទៅលើ
តំបន់ Gaza៕

ប្រតិកម្មទៅវិញ