ភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យ៖កាតាគំរាមកំហែងដកចេញពី GCC

Chia sẻ
(VOVWORLD) -ទីភ្នាក់ងារសារព័ត៌មាន MENA នាថ្ងៃទី១០កក្កដា បានជូនដំណឹងថា៖កាតាបានគំរាមកំហែងដកចេញពីក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រពែក្យ (GCC)។
ភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យ៖កាតាគំរាមកំហែងដកចេញពី GCC - ảnh 1

ភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យ៖កាតាគំរាមកំហែងដកចេញពី GCC

ទីភ្នាក់ងារសារព័ត៌មាន MENA នាថ្ងៃទី១០កក្កដា បានជូនដំណឹងថា៖កាតាបានគំរាមកំហែងដកចេញពីក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រពែក្យ (GCC)។ រដ្ឋមន្ត្រីការបរទេសកាតា លោក Mohammed bin Abdulrahman Al – Thani បានផ្ញើសារលិខិតមួយទៅកាន់អគ្គលេខាធិការ GCC លោក Abdul Latif Bin Rashid Al Zayani ដោយបាននាំចេញលក្ខខណ្ឌមួយចំនួនរបស់កាតា ហើយមិនបានបំពេញនោះ ប្រទេសនេះនឹងដកចេញពី GCC។ រដ្ឋមន្ន្រី Mohammed bin Abdulrahman Al – Thani បានសន្យាថា៖កាតាគោរពនិងអនុវត្តតាមបណ្ដាច្បាប់ និងអនុសញ្ញាអន្តរជាតិ ពិសេសគឺបញ្ហាទាក់ទិនដល់ការប្រឆាំងភេរវកម្ម និងការផ្តល់ជំនួយសំរាប់ភេរវកម្ម។ ទន្ទឹមនឹងនោះ លោកក៏បានសង្កត់ធ្ងន់ថា៖ ប្រទេសនេះមិនចរចារអ្វីចំពោះបញ្ហាអធិបតេយ្យភាពរបស់ប្រទេសនេះទេ។ លោកបានប្រកាសថា៖នឹងលៃទុករយៈពេល៣ថ្ងៃ ដើម្បីបណ្ដាប្រទេសឈូងសមុទ្រពែក្យលុប ចោលបទហ៊មព័ទ្ធចំពោះកាតា និងសងការខូចខាតទាំងវិស័យនយោបាយ និងសេដ្ឋកិច្ច ដែលកាតាត្រូវរងឥទ្ធិពល។ នាបច្ចុប្បន្ន បណ្ដាប្រទេសឈូងសមុទ្រពែកមិនទាន់មានប្រតិកម្មណាឡើយ៕

ប្រតិកម្មទៅវិញ