|
ភ្ញៀវទេសចរណ៍អន្តរជាតិរាប់ពាន់នាក់បានមកដល់វៀតណាមក្នុងប៉ុន្មានថ្ងៃបុណ្យ
ចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាម(TTXVN) |
(VOV)_តាមបណ្ដាក្រុមហ៊ុនធ្វើដំណើរទេសចរណ៍អន្តរជាតិនៅទីក្រុងហូជីមិញ
ថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃដើមឆ្នាំ២០១៤នេះ បរិមាណភ្ញៀវទេសចរណ៍ អន្តរជាតិ មកដល់វៀតណាមបានកើនឡើងយ៉ាងច្រើនជាងការព្យាករណ៍។ តាមតួលេខពីនាយកដ្ឋានទេសចរណ៍វៀតណាមថា៖ គ្រប់ទីផ្សារស្នូល របស់វៀតណាមក្នុងខែមករា
ឆ្នាំ ២០១៤នេះសុទ្ធតែមានការកើនឡើង។ ក្នុងនោះទីផ្សារមានការ កើនឡើងខ្លាំងបំផុត គឺទីផ្សាររុស្ស៊ី ហុងកុង (ចិន) អាលឺម៉ង់ ជាដើម។
មន្ទីវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Thua Thien Hue ( ភាគ កណ្ដាលវៀតណាម) បានអោយដឹងថា៖ ពីថ្ងៃទី ២៨មករា ដល់ថ្ងៃទី៤កុម្ភះ បានមានភ្ញៀវទេសចរណ៍ចំនួន ៦
ម៉ឺននាក់បានមកទស្សនាទីក្រុង Hue កើន២០% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ៕