ភាគីចូលរួមក្រុមជួបប្រាស្រ័យអំពីអ៊ុយក្រែនសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ភ្លាមមួយរំពេច

Chia sẻ
(VOVworld)-ភាគីចូលរួមកិច្ចប្រជុំរបស់ក្រុមជួបប្រា
ស្រ័យស្តិពីអ៊ុយក្រែននាថ្ងៃ ទី៥កញ្ញា នៅរដ្ឋធានី
Minsk របស់ប៉េឡារុស បានចុះហត្ថលេខាលើពិធី
សារ ស្តីអំពីផែនការដោះស្រាយដោយសន្តិវិធីនៅជុំវិញជំលោះរួមមាន១២ “ខ”

ភាគីចូលរួមក្រុមជួបប្រាស្រ័យអំពីអ៊ុយក្រែនសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ភ្លាមមួយរំពេច - ảnh 1
ទាហានអ៊ុយក្រែន (រូបថតៈ TTXVN)


(VOVworld)-ភាគីចូលរួមកិច្ចប្រជុំរបស់ក្រុមជួបប្រាស្រ័យស្តិពីអ៊ុយក្រែននាថ្ងៃ ទី៥
កញ្ញា នៅរដ្ឋធានី Minsk របស់ប៉េឡារុស បានចុះហត្ថលេខាលើពិធីសារ ស្តីអំពី
ផែនការដោះស្រាយដោយសន្តិវិធីនៅជុំវិញជំលោះរួមមាន១២ “ខ” ក្នុងនោះសំ
ខាន់បំផុតគឺបទឈប់បាញ់ភ្លាមមួយរំពេច។ តាមពិធីសារនេះ ភាគី នានានឹងឈប់
បាញ់ពីម៉ោង១៨ថ្ងៃទី៥កញ្ញា (តាមម៉ោងតំបន់)។ មេដឹកនាំរដ្ឋ អំណាច Donetsk
លោក Alexander Zakharchenko បានសង្កត់ធ្ងន់ថា បទ ឈប់បាញ់ បានជួយស្រេច
ស្រង់ជីវិតមនុស្ស។ ក្នុងពេលជាមួយគ្នានោះ អ្នកដឹកនាំ សាធារណរដ្ឋប្រជាធិប
តេយ្យប្រជាមានិតស្វ័យប្រកាសLugansk បានប្រកាសថា ចំណុចជាច្រើនក្នុងពិធី
សារនេះ គឺឆ្លើយតបនឹងសំណូមពររបស់ Lugansk។ អគ្គលេខាធិការអង្គការសន្ធិ
សញ្ញាអាត្លង់ទិកខាងជើង NATO បាន​ប្រកាសថា NATO អបអរសាទរកិច្ចព្រមព្រៀង
ពោលខាងលើ និងសង្ឃឹមថា កិច្ច ព្រមព្រៀងនេះ នឹងចាប់ផ្តើមឲ្យដំណើរការសន្តិ
ភាពនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ