លោក Awad Ibn Auf ស្បថចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាយោធាបណ្តោះអាសន្ននៅស៊ូដង់(រូបថត: Reuters) |
នាថ្ងៃទី ១៤ ខែមេសាអ្នកនាំពាក្យក្រុមប្រឹក្សាយោធាអន្តរកាល (TMC) របស់ស៊ូដង់ លោក Shanch Eddin Kabashi បានឲ្យដឹងថា TMC បានចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួន ដែលក្នុងនោះ មានការបង្កើតគណៈកម្មការជំនាញខាងការទទួលនិងគ្រប់គ្រងទីស្នាក់ការ និង ទ្រព្យសម្បត្តិរបស់គណបក្សមហាសន្និបាតជាតិ (NCP) ដែលដឹកនាំដោយ អតីតប្រធានាធិបតី លោក Omar Al Bashir។
ក្នុងសេចក្ដីប្រកាសមួយ លោក Shanch Eddin Kabashi បានលើកលែងការដែល NCP បានចូលរួមរដ្ឋាភិបាលស៊ីវិលថ្មី ដោយអះអាងថា TMC នឹងបន្តចាប់ឃុំខ្លួនមនុស្សទាំងអស់ដែលពាក់ព័ន្ធនឹងអំពើពុករលួយ ក៏ដូចជាជំរុញឲ្យប្រជាជនជួយឧបត្ថម្ភ TMC ស្ដារជីវភាពរស់នៅឲ្យធម្មតាវិញ ក្រោយពីការធ្វើពលប្រហារ។
នាថ្ងៃទី ១១ ខែមេសា កងទ័ពស៊ូដង់បានធ្វើពលប្រហារ ដោយចាប់បង្ខំឱ្យប្រធានាធិបតី លោក Omar Al Bashir លាលែងពីតំណែង ហើយប្រកាសថា នឹងដឹកនាំប្រទេសជាតិ ក្នុងអំឡុងអន្តរកាលពីរឆ្នាំផងដែរ៕