ព្រះអង្គម្ចាស់អារ៉ាប់ប៊ីសាអូឌីត Mohammed bin Salman ទទួលខុស​ត្រូវ​ក្នុងសំណុំ​រឿង​ឃាតកម្ម​អ្នកកាសែត Jamal Khashoggi

Chia sẻ
(VOVWORLD) -ព្រះអង្គម្ចាស់អារ៉ាប់ប៊ីសាអូឌីត Mohammed bin Salman បានឡើងសម្លេងទទួលខុសត្រូវក្នុងសំណុំរឿងឃាតកម្មអ្នកកាសែត Jamal Khashoggi ប៉ុន្តែបានបដិសេធការចោទប្រកាន់ថាព្រះអង្គជាអ្នកចេញបញ្ជា។
ព្រះអង្គម្ចាស់អារ៉ាប់ប៊ីសាអូឌីត Mohammed bin Salman ទទួលខុស​ត្រូវ​ក្នុងសំណុំ​រឿង​ឃាតកម្ម​អ្នកកាសែត Jamal Khashoggi - ảnh 1 ព្រះអង្គម្ចាស់អារ៉ាប់ប៊ីសាអូឌីត Mohammed bin Salman  (រូបថត៖ vnanet.vn)

ព្រះអង្គម្ចាស់អារ៉ាប់ប៊ីសាអូឌីត Mohammed bin Salman បានឡើងសម្លេងទទួលខុសត្រូវក្នុងសំណុំរឿងឃាតកម្មអ្នកកាសែត Jamal Khashoggi ប៉ុន្តែបានបដិសេធការចោទប្រកាន់ថាព្រះអង្គជាអ្នកចេញបញ្ជា។

ឆ្លើយសម្ភាសន៍ក្នុងកម្មវិធី “ ៦០ នាទី” ដែលត្រូវបានចាក់ផ្សាយនាថ្ងៃទី ២៩ ខែកញ្ញា ព្រះអង្គម្ចាស់អារ៉ាប់ប៊ីសាអូឌីត Mohammed bin Salman មានព្រះបន្ទូលថា ព្រះអង្គទទូលខុសត្រូវ ក្នុងសំណុំរឿងឃាតកម្មអ្នកកាសែត Jamal Khashoggi ក្នុងនាមជាថ្នាក់ដឹកនាំ អារ៉ាប់ប៊ីសាអូឌីតជាពិសេសនៅពេលឃាតករគឺជាបុគ្គល ដែលបំពេញការងារនៅក្នុងរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត។

សូមបញ្ជាក់ថា អ្នកកាសែត Khashoggi ដែលជាធ្វើការនៅកាសែត Washington Post ត្រូវធ្វើឃាតនៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំនៅ ទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី ២ ខែតុលាឆ្នាំ ២០១៨ ៕

ប្រតិកម្មទៅវិញ