ព្រះមហាក្សត្រ Charles III ថ្លែងព្រះរាជបន្ទូលនៅសភាអង់គ្លេសជាលើកដំបូង

Chia sẻ

(VOVWORLD) - នៅថ្ងៃទី ១២ ខែកញ្ញា ព្រះមហាក្សត្រ Charles III បានអញ្ជើញថ្លែងព្រះរាជ បន្ទូលលើកដំបូងទៅកាន់សភាអង់គ្លេសបន្ទាប់ពីទ្រង់ឡើងគ្រោងរាជ្យ។ 

ព្រះមហាក្សត្រ Charles III ថ្លែងព្រះរាជបន្ទូលនៅសភាអង់គ្លេសជាលើកដំបូង - ảnh 1ព្រះមហាក្សត្រ Charles III ថ្លែងព្រះរាជបន្ទូលទៅកាន់សភាអង់គ្លេសនៅវិមាន Westminster ទីក្រុងឡុងដ៍ នៅថ្ងៃទី ១២ ខែកញ្ញា។ (រូបថត៖ AFP/VNA)
ថ្លែងនៅក្នុង ពិធីមួយនៅវិមាន Westminster ព្រះមហាក្សត្រ Charles III បានបង្ហាញការឧទ្ទិសដឹង គុណដល់ព្រះមហាក្សត្រិយានី Elizabeth II ដែលទើបសោយទីវង្គតនាពេលថ្មីៗនេះ ហើយបានបញ្ជាក់ពីការប្រកាន់ខ្ជាប់នូវគោលការណ៍នៃរដ្ឋាភិបាលរដ្ឋធម្មនុញ្ញ។ ព្រះ មហាក្សត្រ Charles III ក៏បានសង្កត់ធ្ងន់លើតួនាទីគន្លឹះ និងប្រពៃណីសំខាន់ៗនៃ ស្ថាប័ននីតិបញ្ញត្តិចំពោះប្រទេសជាតិផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះដែរ មេដឹកនាំ នៃសភាទាំងពីររបស់អង់គ្លេសបានចូលរួមរំលែកទុក្ខដល់ព្រះមហាក្សត្រ Charles III។ មុននោះ កាលពីថ្ងៃទី ៩ ខែកញ្ញា ក្នុងព្រះរាជបន្ទូលជាសាធារណៈលើកដំបូងបន្ទាប់ពី ការសោយទីវង្គត់របស់ព្រះមហាក្សត្រីយានី Elizabeth II ព្រះមហាក្សត្រ Charles III បានសម្ដែងការគោរពជូនព្រះមាតារបស់ទ្រង់ ហើយបានបញ្ជាក់ថា ទ្រង់នឹងធ្វើតាមគំរូ របស់ព្រះមាតា។ គួរបញ្ជាក់ថា ព្រះមហាក្សត្រ Charles III បានប្រសូតនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ១៩៤៨ នៅវិមាន Buckingham ទីក្រុងឡុងដ៍ ដែលជាកូនប្រុសច្បងរបស់ ព្រះមហាក្សត្រិយានី Elizabeth II និងព្រះអង្គម្ចាស់ Philip ។ ព្រះអង្គបានក្លាយជាអ្នក ស្នងរាជសម្បត្តិបន្ទាប់ពីព្រះមាតាឡើងគ្រងរាជ្យនៅឆ្នាំ ១៩៥២៕

ប្រតិកម្មទៅវិញ