ព្រឹទ្ធសភាបារាំងស្នើទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

Chia sẻ
(VOV)_ដោយមានសម្លេងគាំទ្រចំនួន១៥៣ សម្លេងប្រឆាំងចំនួន១៤៦ នាថ្ងៃទី១១ ធ្នូ ព្រឹទ្ធសភាបារាំងបានអនុម័តទៅលើសេចក្ដីសម្រេចចិត្តសំណូមពររដ្ឋា​ភិបាលបារាំងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងដំណើការចរចារសន្តិភាពនានារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលឡើងវិញ។
ព្រឹទ្ធសភាបារាំងស្នើទទួលស្គាល់រដ្ឋប៉ាឡេស្ទីន - ảnh 1
ព្រឹទ្ធសភាបារាំងស្នើទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

(VOV)_ដោយមានសម្លេងគាំទ្រចំនួន១៥៣ សម្លេងប្រឆាំងចំនួន១៤៦ នាថ្ងៃទី ១១ ធ្នូ ព្រឹទ្ធសភាបារាំងបានអនុម័តទៅលើសេចក្ដីសម្រេចចិត្តសំណូមពររដ្ឋា​ភិបាល
បារាំងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងដំណើការចរចារសន្តិភាពនានារវាងប៉ាឡេស្ទីន
និងអ៊ីស្រាអែលឡើងវិញ។ តាម​ព្រឹទ្ធសមាជិក​ នៃគណបក្សសង្គម Gilbert Roger ថា៖
ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាការបោះជំហានដើមដំបូងក្នុងការបង្កើតទំ​នាក់ទំនង
សមភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល និងជាលក្ខណះសម្រេចបុព្វបទដើម្បីដំណើ
ការចរចារនានា។ មុននោះ នាថ្ងៃទី២ ធ្នូ រដ្ឋសភាបារាំងក៏បាន​អនុម័តលើសេចក្ដីសំ
ណូមពររដ្ឋាភិបាលទទួលស្គាល់រដ្ឋ ប៉ាឡេស្ទីនដើម្បីសម្រេចបានដំណោះស្រាយចុង
ក្រោយសំរាប់វិវាទរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។

          បណ្ដាសំណូមពររបស់រដ្ឋសភាជាន់ទាប និងព្រឹទ្ធសភាបារាំងបានអនុម័ត ​ក្នុង
កាលះទេសះដែលកម្លាំងសម្ពាធពីការទាមទារទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ​កំពុងឡើង
កំពស់ជាបន្តបន្ទាប់នៅអឺរ៉ុប និងបានចាត់ទុកជារបៀប១ដើម្បីរៀបចំ​ការចរចារសន្តិ
ភាពឡើងវិញ រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ