ទិដ្ឋភាពនៃសម័យប្រជុំមួយនៃរដ្ឋសភាកម្ពុជា (រូបថត៖AFP/TTXVN) |
(VOVworld) - ព្រឹទ្ធសភាកម្ពុជានាថ្ងៃទី១៨ កក្កដា បានឯកភាពអនុម័តលើច្បាប់ ស្ដីពីគណៈបក្សនយោបាយធ្វើវិសោធនកម្ម។ សម័យប្រជុំមានការចូលរួមរបស់ព្រឹទ្ធសមាជិក ចំនួន៤២រូបនៃគណៈបក្សប្រជាជនកម្ពុជា (CPP) ប៉ុន្តែមិនមានការចូលរួមរបស់ ព្រឹទ្ធសមាជិកនៃគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) នោះឡើយ។ច្បាប់នេះកំណត់ថា គណៈបក្សនយោបាយទាំងអស់នៅកម្ពុជាមិនបានប្រើប្រាស់សម្ដី រូបភាព លិខិត សកម្មភាពរបស់ជនជាប់ទោសឬឃុបឃិតជាមួយជនជាប់ទោសដើម្បីបម្រើផលប្រយោជន៍របស់គណៈបក្សខ្លួន។ គណៈបក្សណាដែលរំលោភ នឹងអាចត្រូវបាន ហាមឃាត់ធ្វើសកម្មភាពនយោបាយក្នុងរយៈពេល៥ឆ្នាំ មិនបានចូលរួមការបោះ ឆ្នោតឬសម្បីតែត្រូវរំសាយផងដែរ៕