ពិភពអ៊ីស្លាមព្រមានអំពីគ្រោះអាសន្នអស្ថិរភាពក្នុងតំបន់ទាក់ទិនដល់បញ្ហា Jerusalem

Chia sẻ

(VOVWORLD) - ប្រទេសអ៊ីស្លាមនានាក្នុងតំបន់ក៏ដូចជាថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) នាថ្ងៃ ទី៥ ធ្នូ បានឡើងសម្លេងដោយព្រមៗគ្នា ព្រមានអំពីអស្ថិរភាពក្នុងតំបន់ទាក់ទិន ដល់ការដែលអាមេរិកគ្រោងទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល ។

ពិភពអ៊ីស្លាមព្រមានអំពីគ្រោះអាសន្នអស្ថិរភាពក្នុងតំបន់ទាក់ទិនដល់បញ្ហា Jerusalem - ảnh 1 ស្ថានទូតអាមេរិកប្រចាំ Tel Aviv អ៊ីស្រាអែល (រូបថត៖ AFP/TTXVN)

ថ្លែងមតិក្នុងកិច្ចប្រជុំវិសាមញ្ញរបស់សម្ព័ន្ធអារ៉ាប់ (AL) នៅរដ្ឋធានី គែវ របស់ អេហ្ស៊ីបនោះ អគ្គលេខាធិការ AL លោក Ahmed Abul Gheit បានអំពាវនាវឲ្យ អាមេរិកពិចារណាឡើងវិញ ព្រមទាំងសង្កត់ធ្ងន់ថា ប្រសិនបើវ៉ាស៊ីនតោនពិតជា សំរេចលើការផ្លាស់ប្ដូរស្ថានទូតទៅកាន់ Jerusalem នោះ នឹងបង្កឡើងផលវិបាក អាក្រក់ មិនត្រឹមតែនៅប៉ាឡេស្ទីនប៉ុណ្ណោះទេ ថែមទាំងនៅតំបន់អារ៉ាប់និងពិភព អ៊ីស្លាមទាំងមូលទៀតផង។

        ក្នុងពេលនោះ មជ្ឈដ្ឋានមន្ត្រីប៉ាឡេស្ទីនក៏បានព្រមានថា បម្រែបម្រួលនេះ នឹងបញ្ចប់ការខំប្រឹងប្រែងទាំងអស់សំដៅនាំមកនូវសន្តិភាពសំរាប់តំបន់មជ្ឈឹម បូព៌ារបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ហើយសំលាប់ឱកាសទាំង ឡាយដើម្បីដើរតួនាទីជាអ្នកផ្សះផ្សារបស់ថ្នាក់ដឹកនាំរូបនេះផងដែរ៕

ប្រតិកម្មទៅវិញ