បុគ្គលិកពេទ្យព្យាបាលអ្នកជម្ងឺកកូវីដ១៩នៅមន្ទីរពេទ្យមួយក្នុងទីក្រុងម៉ិចស៊ីកូប្រទេសម៉ិកស៊ិក (រូបថត៖ AFP / TTXVN) |
ស្ថានភាពជំងឺរាតត្បាតនៅអាមេរិកឡាទីនមានភាពស្មុគស្មាញនៅពេលដែលប្រទេសម៉ិកស៊ិកកត់ត្រាករណីឆ្លងថ្មីជាង ៩.៥០០ ករណីថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក និងមានមនុស្សចំនួន ៧៨៤ នាក់បានស្លាប់។ បច្ចុប្បន្នប្រទេសនេះបានវ៉ាដាច់ចក្រភពអង់គ្លេសដែលមានករណីស្លាប់ខ្ពស់បំផុតទី ៣ នៅលើពិភពលោកផងដែរ។
ទន្ទឹមនឹងនេះស្ថានភាពជំងឺកូវីដ១៩នៅប្រទេសប្រេស៊ីលនៅតែវិវត្តន៍កាន់ តែអាក្រក់ឡើងៗ ខណៈរបាយការណ៍ថ្មីបំផុតរបស់ក្រសួងសុខាភិបាលប្រទេសនេះបានឲ្យដឹងថាមាន មនុស្សស្លាប់ជាង ១.០០០ នាក់ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។
បច្ចុប្បន្នប្រទេសអាមេរិក ខាងត្បូងមួយនេះស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិកអំពីចំនួនអ្នកជំងឺកូវីដ១៩ផងដែរ។ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១ ខែសីហាបានព្រមានថាជំងឺរាតត្បាតកូវីដ១៩ ទំនងជា "អូសបន្លាយក្នុងរយៈពេលវេង"ថែមទៀត៕