ពិភពលោកបង្កើនការបង្ការប្រឆាំងនឹងវីរុស Zika រីករាលដាល

Chia sẻ
(VOVworld) – រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេស
អាមេរិកឡាទីនចំនួន ១៤ ប្រទេសបានរៀបចំកិច្ចប្រជុំ
នៅរដ្ឋធានី Montevideo របស់ Uruguay នាថ្ងៃទី ៣ កុម្ភៈ
 ដើម្បីភាគ្សាវិធានការសហការធ្វើសកម្មភាពបង្ការ
ប្រឆាំងនឹងការរីករាល ដាលយ៉ាងខ្លាំងរបស់វីរុស Zika
 ក្នុងតំបន់។

ពិភពលោកបង្កើនការបង្ការប្រឆាំងនឹងវីរុស Zika រីករាលដាល - ảnh 1
ពិភពលោកបង្កើនការបង្ការប្រឆាំងនឹងវីរុស Zika រីករាលដាល (Image: VNA)

(VOVworld) – រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសអាមេរិកឡាទីនចំនួន ១៤
ប្រទេសបានរៀបចំកិច្ចប្រជុំនៅរដ្ឋធានី Montevideo របស់ Uruguay នាថ្ងៃទី ៣
កុម្ភៈ ដើម្បីភាគ្សាវិធានការសហការធ្វើសកម្មភាពបង្ការប្រឆាំងនឹងការរីករាល
ដាលយ៉ាងខ្លាំងរបស់វីរុស Zika ក្នុងតំបន់។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការបរទេស
Uruguay លោក Rodolfo Nin Novoa បានអំពាវនាវឲ្យរដ្ឋាភិបាលបណ្ដាប្រទេស
អាមេរិកឡាទីននាំចេញវិធានការជាបន្ទាន់និងប្រកបដោយប្រសិទ្ធភាពថែមទៀត
 ដើម្បីទប់ទល់នឹងអាសន្នរោគ Zika នេះ។ លោកក៏បានអំពាវនាវឲ្យសមត្ថកិច្ច
បង្កើនយុទ្ធនការផ្សព្វផ្សាយលើកកំពស់ចំណះដឹងរបស់ប្រជាជនស្តីពីវីរុស  Zika
 រួមចំណែកទប់ស្កាត់ការរីករាលដាលនៃអាសន្នរោគដ៏គ្រោះថ្នាក់នេះ។ ក្នុងពេល
 នោះ នាយិការអង្គការសុខភាពអន្តរអាមេរិក (OPS) លោកស្រី Carissa Etienne
បានប្រកាសថា៖ អង្គការនេះនឹងលៃទុកប្រាក់ចំនួន ៨ លាន ៥ សែន ដុល្លា
អាមេរិកសំរាប់ប្រទេសនានាក្នុងតំបន់សំដៅបង្ការប្រឆាំងនឹងវីរុស Zika។ OPS
ក៏សហការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បី
បំផុសរាល់យន្តការជាបន្ទាន់ប្រឆាំងនឹងអាសន្នរោគដែលកំពុងរីករាលដាល។
នាថ្ងៃដដែល WHO ព្រមានបណ្ដាប្រទេសអឺរ៉ុបត្រូវធ្វើសកម្មភាពភ្លាមមួយរំពេក
ដើម្បីបង្ការប្រឆាំងនឹងវីរុស Zika រីករាលដាលក្នុងទ្វីបនេះ៕ 

ប្រតិកម្មទៅវិញ