ពិព័រណ៍ផែនទី ឯកសារស្ដីអំពី Hoang Sa និង Truong Sa នៅទីក្រុង Hai Phong

Chia sẻ
(VOVworld) - នាថ្ងៃទី២៤ មិនា នៅស្រុកកោះ Bach
Long Vy ទីក្រុង Hai Phong ក្រសួងព័ត៌មាននិងផ្សព្វ
ផ្សាយវៀតណាមបានសហការជាមួយគណៈកម្មា
ធិការ ប្រជាជនទីក្រុង រៀបចំពិព័រណ៍ផែនទីនិងឯក
សារក្រោមប្រធានបទ “Hoang Sa Truong Sa របស់វៀតណាម-ភស្តុតាងខាងប្រវត្តិសាស្ត្រនិងគតិយុត្ត”។
ពិព័រណ៍ផែនទី ឯកសារស្ដីអំពី Hoang Sa និង Truong Sa នៅទីក្រុង Hai Phong - ảnh 1
ទិដ្ឋភាពនៃពិព័រណ៍មួយអំពីប្រជុំកោះ Hoang Sa និង Truong Sa (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២៤ មិនា នៅស្រុកកោះ Bach Long Vy ទីក្រុង Hai Phong
ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានសហការជាមួយគណៈកម្មាធិការ
ប្រជាជនទីក្រុង រៀបចំពិព័រណ៍ផែនទីនិងឯកសារក្រោមប្រធានបទ “Hoang Sa
Truong Sa របស់វៀតណាម-ភស្តុតាងខាងប្រវត្តិសាស្ត្រនិងគតិយុត្ត”។ពិព័រណ៍នេះ
ដាក់តាំងបង្ហាញនូវឯកសារ វត្ថុ វណ្ណកម្មបោះពុម្ភផ្សាយ និងផែនទី ដែលត្រូវបាន
ប្រមូលផ្ដុំពីប្រភពឯកសាររបស់អ្នកវិទ្យាសាស្ត្រ អ្នកប្រាជ្ញនៅក្នុងនិងក្រៅប្រទេស។
ពិព័រណ៍នេះត្រូវបានរៀបចំឡើងសំដៅឃោសនាទៅកាន់ប្រជាជនទីក្រុង
Hai Phong និយាយរួមនិងប្រជាជនស្រុកកោះ Bach Long Vy និយាយដោយឡែក
អំពីតួនាទី ទីតាំងយុទ្ធសាស្ត្ររបស់កោះសមុទ្រវៀតណាម រួមចំណែកកសាង
មោទនភាពជាតិ​ បង្កើនកម្លាំងសាមគ្គីជាតិសំដៅការពាររឹងមាំអធិបតេយ្យភាព
កោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស៕

ប្រតិកម្មទៅវិញ