ពិព័រណ៍ “ហាណូយ - ហ្វេ - សាយហ្គន់៖ ប្រពៃណីនិងការអភិវឌ្ឍ

Chia sẻ
(VOVWORLD) - ពិព័រណ៍នេះតាំងបង្ហាញរូបថតនិងឯកសារជាង៣០០ដែលត្រូវបាន ចែកជាប្រធានបទចំនួន៣ស្ដីពីបេតិកភ័ណ្ឌវប្បធម៌និងសមិទ្ធផលសេដ្ឋកិច្ច របស់ទីក្រុងហាណូយ ខេត្ត Thua Thien Hue និងទីក្រុងហូជីមិញ។ 
ពិព័រណ៍ “ហាណូយ - ហ្វេ - សាយហ្គន់៖ ប្រពៃណីនិងការអភិវឌ្ឍ - ảnh 1 រូបភាពនៃរូបសំណាកព្រះមហាក្សត្រ Khai Dinh ត្រូវបានតាំងបង្ហាញនៅពិព័រណ៍។ (រូបថត៖ kinhtedothi.vn)

នាព្រឹកថ្ងៃទី៥ តុលា ពិព័រណ៍ “ហាណូយ - ហ្វេ - សាយហ្គន់៖ ប្រពៃណី និងការអភិវឌ្ឍ” បានប្រារព្ធធ្វើឡើងនៅកេរ្តិ៍ដំណែល Van Mieu – Quoc Tu Giam រដ្ឋធានីហាណូយ។ ព្រឹត្តិការណ៍នេះត្រូវបានមន្ទីរវប្បធម៌ កីឡានិង ទេសចរណ៍ហាណូយរៀបចំឡើងក្នុងឱកាស ខួបគម្រប់រយៈពេល១០១០ឆ្នាំនៃព្រះរាជធានី ថាំងឡុង - ហាណូយ រំលឹកខួបលើកទី៦០ទិវាចងមេត្រី ភាពរវាងទីក្រុងហាណូយ - ហ្វេ - សាយហ្គន់ និងលើកទី៦៦ទិវារំដោះរដ្ឋធានី។

ពិព័រណ៍នេះតាំងបង្ហាញរូបថតនិងឯកសារជាង៣០០ដែលត្រូវបាន ចែកជាប្រធានបទចំនួន៣ ស្ដីពីបេតិកភ័ណ្ឌវប្បធម៌និងសមិទ្ធផលសេដ្ឋកិច្ច របស់ទីក្រុងហាណូយ ខេត្ត Thua Thien Hue និងទីក្រុងហូជីមិញ។ ពិព័រណ៍ នេះបានឆ្លុះបញ្ចាំងនូវរាល់តម្លៃដ៏លេចធ្លោអំពីប្រពៃណីប្រវត្តិសាស្ត្រ បេតិក ភ័ណ្ឌវប្បធម៌ សមិទ្ធផលសេដ្ឋកិច្ចសង្គមនៃទីក្រុងទាំងបី ព្រមទាំងបង្ហាញ នូវចំណងសាមគ្គីភាពរវាងទីក្រុងទាំងបីនេះ ជួយឲ្យប្រជាជននិងភ្ញៀវ ទេសចរយល់ដឹងនិងស្រឡាញ់ហាណូយ - ហ្វេ - សាយហ្គន់ កាន់តែច្រើន ថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ