នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ Duong Giang/TTXVN) |
អញ្ជើញថ្លែងមតិក្នុងសន្និសីទពន្លឿនការអភិវឌ្ឍលំនៅដ្ឋានសង្គមសម្រាប់កម្មករ និយោជិត និងជនមានចំណូលទាប ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការអនុវត្តគោលការណ៍ណែនាំ និងច្បាប់របស់បក្ស រដ្ឋរហូតមកដល់បច្ចុប្បន្ន មានលំនៅដ្ឋានសង្គមចំនួន ៧,៨ លានម៉ែត្រការ៉េ ដែលត្រូវបានសាងសង់ឡើង រួមចំណែកជួយផ្តល់កន្លែងស្នាក់នៅសម្រាប់កម្មករ និងប្រជាជន ដែលមានប្រាក់ចំណូលទាបរាប់សែននាក់។ ថ្វីត្បិតដូច្នេះក៏ដោយ តម្រូវការលំនៅដ្ឋានសម្រាប់កម្មករ និយោជិត និងជនដែលមានប្រាក់ចំណូលទាប នៅតែជារឿងបន្ទាន់ ហើយចាំបាច់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់និងពន្លឿនឲ្យបានខ្លាំងក្លាថែមទៀត។
អញ្ជើញជម្រាបរាយការណ៍នៅសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Thanh Nghi បានឲ្យដឹងថា គោលដៅដល់ឆ្នាំ ២០២៥ ដើម្បីបង្ហើយគម្រោងដែលបានអនុវត្តន៍និងវិនិយោគសាងសង់លើ គម្រោងចំនួន ១៥៦ ដែលមានទ្រង់ទ្រាយផ្ទះល្វែងចំនួន ១៥៦.៧០០ខ្នង និងគម្រោងដែលកំពុងអនុវត្តន៍ហើយបន្តវិនិយោគលើគម្រោងចំនួន ២៤៥ ជាមួយនឹងខ្នាតផ្ទះល្វែង ៣០០.០០០ខ្នង។ នៅឆ្នាំ ២០៣០ បញ្ចប់ការសាងសង់ផ្ទះល្វែងសម្រាប់លំនៅដ្ឋានសង្គម ចំនួន ១ លានខ្នងទៀត។ ការអភិវឌ្ឍលំនៅដ្ឋានសង្គម លំនៅដ្ឋានសម្រាប់កម្មករ គឺជាខ្លឹមសារសំខាន់មួយនៃគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលជាទំនួលខុសត្រូវរបស់រដ្ឋ សង្គម និងប្រជាជន៕