សន្និសីទតាមរយៈប្រព័ន្ធវីដេអូជាមួយបណ្តាមូលដ្ឋានស្តីពី“ ការបើកប្រាក់ចំណាយទុនវិនិយោគសាធារណៈពីប្រាក់កម្ចីបរទេសរបស់រដ្ឋាភិបាលក្នុងរយៈពេល ៨ ខែឆ្នាំ ២០២០” (រូបថត៖ thoibaotaichinhvietnam.vn) |
ព័ត៌មាននេះត្រូវបាននាំចេញនៅក្នុងសន្និសីទតាមរយៈប្រព័ន្ធវីដេអូជាមួយបណ្តាមូលដ្ឋានស្តីពី“ ការបើកប្រាក់ចំណាយទុនវិនិយោគ សាធារណៈពីប្រាក់កម្ចីបរទេសរបស់រដ្ឋាភិបាលក្នុងរយៈពេល ៨ ខែឆ្នាំ ២០២០” ដែលរៀបចំឡើងដោយក្រសួងហិរញ្ញវត្ថុនៅព្រឹកថ្ងៃទី ៣១ ខែសីហា។
យោងតាមក្រសួងហិរញ្ញវត្ថុថា គិតត្រឹមថ្ងៃទី ២៧ ខែសីហា ការបើកប្រាក់ចំណាយទុនវិនិយោគសាធារណៈក្នុងឆ្នាំ២០២០ ពីប្រាក់កម្ចីបរទេសរបស់មូលដ្ឋានទទួលបានទឹកប្រាក់ជាង ៨.៤០០ ពាន់លានដុង (ជាង ៨០ លានដុល្លារអាមេរិក) សម្រេចបានអត្រាជិត ២២% បើប្រៀបធៀបជាមួយថវិកាដែលបានកំណត់ផងដែរ៕