ពិធីឧទ្ទេសនាមសម្រាំងកំណាព្យស្តីពីសង្គ្រាមការពារជាតិមហិមារ ១៩៤១-១៩៤៥៖ រងចាំបងវិលមកវិញ |
(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១០០ ទិវាបដិវត្តន៍ខែតុលា រុស្ស៊ី (ថ្ងៃទី ៧ វិច្ឆិកា ១៩១៧- ថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ២០១៧) នារសៀលថ្ងៃទី ៣ វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីឧទ្ទេសនាមសម្រាំងកំណាព្យស្តីពីសង្គ្រាមការពារប្រទេសដ៏មហិមារ ១៩៤១-១៩៤៥៖ រងចាំបងវិលមកវិញ។ សម្រាំងកំណាព្យនេះរួមមានកំណាព្យចំនួន ១៨០ របស់អ្នកកំណាព្យល្បីឈ្មោះចំនួន ២៤ រូបរបស់ខឿន អក្សរសាស្ដ្រសូវៀតដែលត្រូវបានអ្នកបកប្រែ Nguyen Huy Hoang និង លោក Nguyen Van Minh ជ្រើសរើសនិងបកប្រែពីភាសារុស្ស៊ីទៅភាសាវៀតណាម។ អ្នកបកប្រែ Nguyen Huy Hoang បានឲ្យដឹងថា៖
«អត្ថន័យដំណាក់កាលសង្គ្រាមកាពារជាតិរុស្ស៊ីរហូតមកដល់ពេលនេះនៅរក្សា បានតំលៃដ៏ថ្លៃថ្លា។ សម័យកាលនោះបានបង្ហាញចរិតលក្ខណៈរបស់ប្រជាជនសូវៀត ទាំងអស់ដូចជា៖ ចរិតលក្ខណៈវីរបុរស ចិត្តល្អនិងការអង់អាចក្លាហាន។ ប្រការនេះក៏មានន័យថា៖ ខណៈពេលដែល មនុស្សលោកកំពុងប្រឈមមុខនឹងការគំរាមកំហែងពីសង្គ្រាមសម្រាំងកំណាព្យនេះនៅមានតំលៃបច្ចុប្បនកាលនិងនាអនាគត៕»