|
អំណរសម្ពោធសំណង់អគារមិត្តភាពកងទ័ពកម្ពុជា-វៀតណាម(រូបថត៖ Internet) |
(V0V)-តាមអ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹង ថា៖
រសៀលថ្ងៃទី៣០មិនានៅរាជធានីភ្នំពេញអគ្គបញ្ជាការដ្ឋានកងទ័ពយោធពល ខេមរភូមិន្ទ បានរៀបចំពិធីសម្ពោធអគារមិត្តភាពកងទ័ពកម្ពុជា-វៀតណាម។សំណង់អគារនេះត្រូវ
បានសង់លើផ្ទៃដីចំនួន ១៧០០ម៉ែត្រក្រឡា ដែលមានតំលៃ ជាប្រាក់ស្មើនឹងជិត៥០០,០០០ដុល្លាអាមេរីកដោយកងទ័ពប្រជាជនវៀតណាម ប្រគល់ជូន។កងទ័ពកម្ពុជាវាយតំលៃខ្ពស់
ចំពោះការជួយឧបត្ថម្ភរបស់កងទ័ពប្រជាជនវៀតណាមដោយចាត់ទុកនេះជាការបន្តប្រពៃ
ណីសាមគ្គីភាពមិត្តភាពរវាងប្រជាជន នឹងកងទ័ពនៃប្រទេសទាំង២។នាយឧត្តមសេនីយ៏
ម៉មសមអគ្គសេនាធិការរង កងទ័ព ប្រធានខុទ្ទកាល័យអគ្គបញ្ជាការដ្ឋានកងទ័ពយោធពល
ខេមរភូមិន្ទកម្ពុជាថ្លែងថា៖ នេះជាការជួយឧបត្ថម្ភដ៏ធំធេងចំពោះយើងខ្ញុំ។នៅលើដីអគ្គបញ្ជា
ការដ្ឋានកងទ័ពយោធពលខេមរភូមិន្ទមានតែសំណង់នេះជាអគារមិត្តភាព។ប្រទេសផ្សេង
ឥតមាន ទេ។មានតែកងទ័ពប្រជាជបវៀតណាមទេដែលជួយយើងខ្ញុំកសាងសំណង់នេះ
ប៉ុណ្ណោះ។ សំណង់អគារមិត្តភាពកងទ័ពកម្ពុជាវៀតណាមត្រូវបានសម្ពោធឲ្យប្រើប្រាសចំ
ឪកាសរដ្ឋាភិបាលនឹងប្រជាជននៃប្រទេសទាំង២កំពុងរៀបចំសកម្មភាពជាច្រើនរំលឹក
ខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា(ទី២៤មិថុនា១៩៦៧-
ទី២៤មិថុនា២០១២)៕