កងទ័ពនិងប្រជាជននៅទីរួមស្រុក Truong Sa ចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី Gac Ma។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី១៤ មីនា គណៈទំនាក់ទំនងអតីតយុទ្ធជន Gac Ma និងសមាគមន៍អក្សរសាស្ត្រសិល្បៈ Ba Don – Quang Trach ខេត្ត Quang Binh បានរៀបចំពិធីរំលឹកខួប ៣៣ ឆ្នាំការប្រយុទ្ធតាមជើងទឹក នៅកោះ Gac Ma (១៤ មីនា ១៩៨៨ - ១៤ មីនា ២០២១) ដើម្បីរំលឹកគុណូបការៈរបស់កម្មាភិបាល យុទ្ធជនកងទ័ពជើងទឹកប្រជាជនវៀតណាមចំនួន៦៤នាក់ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិ នៅកោះ Gac Ma ស្ថិតនៅក្នុងប្រជុំកោះ Truong Sa។
មុននោះ នាយប់ថ្ងៃទី១៣ ប្រជាជនជាង៥០នាក់ ដែលជាអតីតយុទ្ធជន និងគ្រួសារញាតិសន្ដានរបស់បណ្ដាយុទ្ធជនពលី Gac Ma បានមកដល់ទីរួមស្រុក Ba Don ខេត្ត Quang Binh ដើម្បីធ្វើពិធីបណ្ដែត ប្រទីពនៅកមពង់ផែ Gianh។ ពួកគេបានអុជទៀនចំនួន៦៤ដើម ធ្វើកម្រងផ្កាស្រស់ ហើយដាក់ឲ្យបណ្ដែតតាម ទន្លេ Gianh ហូរចូលសមុទ្រខាងកើត។ ទៀនចំនួន៦៤ដើមនេះ ជានិមិត្តរូបនៃវិញ្ញាណក្ខ័ន្ធរបស់យុទ្ធជនពលីទាំង៦៤នាក់ដែលបានប្រយុទ្ធនិងពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីការពារកោះសមុទ្រមាតុភូមិ៕