|
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ៦៧ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន |
(VOV)_នាយប់ថ្ងៃទី១២មករា សមាគមមិត្តភាពវៀតណាម-ចិន ទីក្រុងហូជីមិញ
(សម្ព័ន្ធសមាគមអង្គការមិត្តភាពទីក្រុងហូជីមិញ) បានរៀបចំពិធីរំលឹកខួបអនុស្សាវ
រីយ៍លើកទី៦៧ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន (ថ្ងៃទី១៨មករា
ឆ្នាំ១៩៥០-ថ្ងៃទី១៨មករាឆ្នាំ២០១៧)។ ថ្លែងមតិនៅទីនេះ លោក Duong Quan Ha
ប្រធានសមាគមមិត្តភាពវៀតណាម-ចិន ទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា៖ វៀត
ណាមនិងចិនជាប្រទេសជិតខាង មានទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង។
ចំណងមិត្តភាពរវាងប្រទេសទាំងពីរបានថ្នាក់ដឹកនាំច្រើនជំនាន់នៃប្រទេសសទាំង
ពីរពូនជ្រុំជានិច្ច។ ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ
ត្រូវបានជំរុញខ្លាំង ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
ទ្វេភាគី។ បណ្ដាវិស័យដូចជា៖អប់រំ បណ្ដុះបណ្ដាល ទេសចរណ៍ ទទួលបានសមិទ្ធិផល
សកម្មជាច្រើន។ កិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងតំបន់ផ្សេងៗរបស់
ចិន អភិវឌ្ឍន៍យ៉ាងផុះផុល។ នាពេលខាងមុខនេះ សម្ព័ន្ធសមាគមមិត្តភាពទីក្រុង
ហូជីមិញ សមាគមមិត្តភាពវៀតណាម-ចិន ទីក្រុងហូជីមិញ នឹងបន្តរួមសហការជិត
ស្និទ្ធិជាមួយអគ្គកុងស៊ូល សម្ព័ន្ធសមគមសហគ្រាសចិននៅទីក្រុង ដើម្បីអនុវត្តសកម្ម
ភាពមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការកាន់តែសម្បូរបែប បំពេញបំណង
ប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ៕