កម្មវិធីសិល្បៈចម្រុះពណ៌នៅពិធីរំលឹកខួប (រូបថត៖ VOV) |
នាយប់ថ្ងៃទី៨ ខែកញ្ញា នៅតំបន់ប្រាសាទ My Son គណៈកម្មាធិការ ប្រជាជនខេត្ត Quang Nam ភាគកណ្ដាលវៀតណាមបានរៀបចំពិធីរំលឹកខួប លើកទី២០ទិវាដែលទីក្រុងបុរាណ Hoi An និងតំបន់ប្រាសាទ My Son ត្រូវបាន អង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក និងរំលឹកខួប លើកទី១០ទិវាដែលកោះ Cu Lao Cham ទីក្រុង Hoi An ត្រូវបានទទួលស្គាល់ជា តំបន់ឋបនីយដ្ឋានជីវមណ្ឌលពិភពលោក។
អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការអភិរក្សនិងពង្រីកតម្លៃនៃបេតិកភ័ណ្ឌ ពិភពលោកនានា ជានិច្ចកាលត្រូវបានបក្សនិងរដ្ឋយកចិត្តទុកដាក់យ៉ាងខ្លាំង។ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ គណៈកម្មាធិការបក្សនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ នៃខេត្ត Quang Nam បានយកចិត្តទុកដាក់ដោយឥតឈប់ឈរដល់ការងារ អភិរក្សនិងពង្រីកតម្លៃនៃបណ្ដាបេតិកភ័ណ្ឌពិភពលោកនៅក្នុងតំបន់។ រួមជាមួយ ទីក្រុងបុរាណ Hoi An នោះ គឺតំបន់ប្រាសាទ My Son ជាប្រព័ន្ធតម្លៃវប្បធម៌ដ៏ វិសេសវិសាលមួយដែលពោរពេញទៅដោយលក្ខណៈស្ថាបត្យកម្មហិណ្ឌូសាសនា។ លោកនាយករដ្ឋមន្រ្តីបានលើកសំណើរថា៖
“ខ្ញុំសូមសង្កត់ធ្ងន់ថា ទីកន្លែងណាដែលមានបេតិកភ័ណ្ឌត្រូវតែធ្វើជាគំរូក្នុង ការងារការពារបរិស្ថាន រួមទាំងការលើកកំពស់មនសិការមិនប្រើប្រាស់ថង់និង គ្រឿងប៉្លាស្ទិកដែលប្រើប្រាស់តែម្ដងប៉ុណ្ណោះ។ រាល់បេតិកភ័ណ្ឌទាំងអស់នៅវៀត ណាម ដែលក្នុងនោះមាន Hoi An និងតំបន់ប្រាសាទ My Son ត្រូវការជំរុញខ្លាំង នូវការទាក់ទាញទុនវិនិយោគទាំងនៅក្នុងនិងក្រៅប្រទេសដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ គំរូសេវាកម្មអោយបានសម្បូរបែប ប្រកបដោយចីរភាព សមស្រប នឹងអត្តសញ្ញាណវប្បធម៌ ធានាភាពសុខដុមរមនារវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកិច្ចការពារបរិស្ថាន។ ក្រៅពីនោះ ការអភិរក្សនិងពង្រីកតម្លៃនៃបេតិកភ័ណ្ឌ នានារបស់វៀតណាមក៏ជាភារកិច្ចនយោបាយសំខាន់មួយផងដែរ ដោយរួម ចំណែកជំរុញទំនាក់ទំនងសហប្រតិបតិ្តការអន្តរជាតិលើវិស័យវប្បធម៌នយោបាយ សេដ្ឋកិច្ចនយោបាយ សន្តិសុខនិងការពារជាតិ”៕