|
ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ឯក Ngo Xuan Lich (Image: VOV) |
(VOVworld) – ក្នុងពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៥០ នៃជ័យជំនះដំបូង របស់កងទ័ពការពារអាកាសនិងជើងអាកាសប្រជាជនវៀតណាមដែលត្រូវ
បានរៀបចំឡើងនាព្រឹកថ្ងៃទី ៥ សីហា នៅទីក្រុងហាណូយ បណ្ដាជំនាន់
យុទ្ធជនការពារអាកាសកងទ័ពជើងអាកាសបានរំលឹកឡើងវិញអនុស្សារ
វរីយ៍ដ៏ត្រចះត្រចង់ក្នុងជ័យជំនះដើមដំបូងរបស់កងទ័ពការពារអាកាស
និងកងទ័ពជើងអាកាសប្រឆាំងចក្រពត្តិអមារិកនៅភាគខាងជើងវៀតណាម
មុននេះ ៥០ ឆ្នាំ។ មេបញ្ជាការកងទ័ពការពារអាកាស និងជើងអាកាស
វៀតណាម ឧត្តមសេនីយ៍ទោ Phuong Minh Hoa បានអះអាងថា៖
“ជ័យជំនះនាថ្ងៃទី ៥ សីហា ឆ្នាំ ១៩៦៤ បាននាំមកឲ្យយើងមេរៀនដ៏ថ្លៃ
ថ្លាអំពីការលើក កំពស់ស្មារតីប្រុងប្រយ័តត្រៀមខ្លួនជាស្រេចប្រយុទ្ធនិង
ដណ្តើមបានជ័យជំនះ។ រួមជាមួយនោះគឺជាមេរៀនអំពីឆ័ន្ទៈប្តេជ្ញាពង្រីក
ប្រៀបខ្លាំងខាងស្មារតីរបស់ប្រជាជនទាំងមូលនិងមេរៀនអំពីការកសាង
កំលាំងក្នុងសង្គ្រាមប្រជាជនក្រោមការដឹក នាំរបស់បក្ស។ តាមនោះ យើងនឹងពង្រីកបានប្រៀបខ្លាំងទូទៅរបស់កំលាំងការពារ អាកាសក្នុងនោះ កងទ័ពការពារអាកាសកងទ័ពជើងអាកាសដើរតួនាទីស្នូល។”
ថ្លែមមតិនៅទីនោះ ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម
ឧត្តមសេនីយ៍ឯក Ngo Xuan Lich បានកំណត់ច្បាស់លាស់ភារកិច្ចរបស់កង
ទ័ពការពារអាកាសនិងជើងអាកាសវៀតណាមនាពេលខាងមុខគឺការប្រមូល
ផ្តុំអនុវត្តល្អនូវ“យុទ្ធសាស្ត្រការពារមាតុ ប្រទេសក្នុងស្ថានភាពថ្មី”៕