ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ទិវា So Viet Nghe Tinh

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី១១ កញ្ញា នៅទីក្រុង Vinh ខេត្ត Nghe An (ភាគ​កណ្ដាល​វៀតណាម) បានប្រព្រឹត្តទៅពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥​ទិវា So Viet Nghe Tinh 
ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ទិវា So Viet Nghe Tinh - ảnh 1
ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ទិវា So Viet Nghe Tinh

(VOV)_នាព្រឹកថ្ងៃទី១១ កញ្ញា នៅទីក្រុង Vinh ខេត្ត Nghe An (ភាគ​កណ្ដាល​
វៀតណាម) បានប្រព្រឹត្តទៅពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥​ទិវា So
Viet Nghe Tinh (ថ្ងៃទី១២ កញ្ញា ឆ្នាំ ១៩៣០ - ថ្ងៃទី១២ កញ្ញា ឆ្នាំ ​២០១៥)។ ​ពិធីនេះ
ជាឱកាស ដើម្បីរំលឹកឡើងវិញប្រពៃណីដ៏អង់អាចក្លាហាន ​របស់​ចលនាតស៊ូប្រ
ឆាំងសត្រូវ កាលពីឆ្នាំ ១៩៣០-១៩៣១ ហើយនោះក៏​ជាប្រភពកម្លាំងលើកទឹកចិត្ត
 សំរាប់​បក្សភាគ និងប្រជាជនខេត្ត Nghe An ដណ្ដើមបានជ័យជំនះលើគ្រប់ជ្រុង
ជ្រោយ​ ក្នុងដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមផងដែរ។

          ថ្លែងមតិនៅទីនេះ លោក Le Hong Anh សមាជិកការិយាល័យ​នយោបាយ​
បានសង្កត់ធ្ងន់ថា៖ បណ្ដាការរួមវិភាគទានរបស់បក្សភាគ និងប្រជាជនខេត្ត Nghe
An រួមជាមួយប្រទេសទាំងមូល បានរួមចមណែកអនុវត្តជោគជ័យ បុព្វហេតុ​ផ្លាស់
ប្តូរថ្មី ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ លោក Le Hong Anh ក៏បាន
សង្កត់ធ្ងន់ថា៖

          “ ត្រូវអនុវត្តល្អរាល់សេចក្តីសម្រេចចិត្ត សារាចរ របស់មជ្ឈឹមបក្ស យន្តការ
 ​គោលនយោបាយ និងច្បាប់របស់រដ្ឋ ដើម្បីកំណត់ទិសដៅ ភារកិច្ចអភិវឌ្ឍន៍ខេត្ត
 Nghe An ដល់ឆ្នាំ ២០២០។ តាមនោះ ប្រមូលផ្តុំធ្វើអាជីវកម្ម ប្រើប្រាស់ដោយ​ប្រ
សិទ្ធិភាពនូវបណ្ដាសក្ដានុភាព ឧត្តមភាពអភិវឌ្ឍន៍សេដ្ឋកិច្ច​លឿន និរន្តរភាព​ 
តភ្ជាប់ជាមួយការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន ​យកចិត្តទុកដាក់ដល់ភារកិច្ច​
ផ្សេងៗ ​ក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច អនុវត្តភារកិច្ចកាត់បន្ថយភាពក្រីក្រប្រ
កប​ដោយប្រសិទ្ធិភាព៕ ”

ប្រតិកម្មទៅវិញ