ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ថៃ

Chia sẻ
(VOVworld) - នាថ្ងៃទី៩ សីហា នៅរដ្ឋធានីហាណូយ
 សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបានសហការ
ជាមួយស្ថានទូតថៃប្រចាំនៅវៀតណាមរៀបចំពិធី
មីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើត
ទំនាក់ទំនងការទូតវៀតណាម-ថៃ (ថ្ងៃទី៦ សីហា)។
(VOVworld) - នាថ្ងៃទី៩ សីហា នៅរដ្ឋធានីហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្ត
ភាពវៀតណាមបានសហការជាមួយស្ថានទូតថៃប្រចាំនៅវៀតណាមរៀបចំពិធី
មីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ថៃ
(ថ្ងៃទី៦ សីហា)។
ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ថៃ - ảnh 1

នៅទីនេះ ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាមលោក Manopchai Vongphakdi
បានសំដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍នៃទំនាក់ទំនងមិត្តភាពសហ
ប្រតិបតិ្តការវៀតណាម ថៃក្នុងអំឡុង៤០ឆ្នាំកន្លងទៅ។ប្រទេសទាំងពីរបាន
អភិវឌ្ឍន៍ ទំនាក់ទំនងឡើងដល់ទៅដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យតាំងពីនយោ
បាយ សន្តិ សុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំរហូតដល់ការជួបប្រាស្រ័យ
ប្រជាជន។
 រីឯខ្លួនវិញ លោក Ta Quang Ngoc ប្រធានសមាគមមិត្តភាពវៀតណាម-ថៃ
បាន ឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងរវាងសមាគមមិត្តភាពវៀត
ណាម-ថៃនិងសមាគមមិត្តភាពថៃ-វៀតណាមកាន់តែអភិវឌ្ឍន៍និងធ្វើសកម្មភាព
ប្រកប ដោយប្រសិទ្ធិភាព។ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើត
ទំនាក់ទំនងការទូត នាខែវិច្ចិកាខាងមុខនេះ សមាគមទាំងពីរនឹងរៀបចំជំនួប
ប្រាស្រ័យ មិត្តភាពប្រជាជនវៀតណាម-ថៃនៅថៃ សំដៅនាំទំនាក់ទំនងរវាង
ប្រទេសទាំងពីរ ឡើងកំពស់ថ្មីមួយ៕

ប្រតិកម្មទៅវិញ