ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥នៃទិវាជ័យជំនះការពារព្រំដែននិរតី

Chia sẻ
(VOV)_ ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥នៃទិវាជ័យជំនះ​ការពារ​ព្រំដែននិរតី ត្រូវបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៥ មករា នៅទីក្រុង​ហាណូយ ដោយមានការចូលរួមរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេងសំរិន ឧបនាយករដ្ឋ​មន្ត្រី​រដ្ឋាភិបាលកម្ពុជា លោកស្រីម៉ែនសំអន់ រួមជាមួយបណ្ដាថ្នាក់ដឹកនាំបក្ស ​រដ្ឋវៀតណាម។

          (VOV)_ ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥នៃទិវាជ័យជំនះ​ការពារ​ព្រំដែននិរតី ត្រូវបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៥ មករា នៅទីក្រុង​ហាណូយ ដោយ
មាន ការចូលរួមរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ប្រធានរដ្ឋ
សភាកម្ពុជា  សម្ដេចហេងសំរិន ឧបនាយករដ្ឋ​មន្ត្រី​រដ្ឋាភិបាលកម្ពុជា លោកស្រីម៉ែន សំអន់ រួមជាមួយបណ្ដាថ្នាក់ដឹកនាំបក្ស ​រដ្ឋវៀតណាម។ គោលដៅរបស់ពិធីមិទ្ទិញ
នេះ គឺកត់សម្គាល់ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​ដ៏​មហិមា​ ​ការជួយឧបត្ថម្ភដ៏ធំធេងរបស់
បក្ស ​រដ្ឋ កងទ័ពនិងប្រជាជនវៀតណាម បណ្ដាកងកម្លាំងស្នេហាជាតិកម្ពុជាដែល
បាន​រំដោះប្រទេសជាតិ កំទេចរបបប្រលៃពូជសាសន៍ បើកចេញដំណាក់កាលថ្មី សំរាប់ប្រទេសកម្ពុជា។

          ថ្លែងបទអន្តរកថានៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
បានអះអាងថា៖មុននេះ៣៥ឆ្នាំ ​បន្ទាប់ពីសង្គ្រាម ​ប្រជាជនវៀត​ណាម​និងប្រជាជន កម្ពុជា មានគោលបំណងបានរស់នៅក្នុងសន្តិភាពដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេស
ជាតិ។ ប៉ុន្តែពួកប៉ុលពត អៀងសារី ខៀវសំផន់ ​បាន​អនុវត្ត​គោលនយោបាយប្រលៃ ពូជសាសន៍នៅកម្ពុជា និងឈ្លានពាន​ព្រំដែនខាងនិរតីរបស់វៀតណាម។ ក្នុងរយះ ពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃ របប​ប៉ុលពតបានស្លាប់ប្រជាជនកម្ពុជាចំនួនជិត ៣លាន នាក់ បំផ្លាញចោលគ្រប់ហេដ្ឋារចនាសម្ព័ន្ធសង្គម និង​រុញប្រជាជាតិកម្ពុជាប្រឈម
មុខនឹងគ្រោះ​មហន្តរាយប្រល័យជាតិ។

ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥នៃទិវាជ័យជំនះការពារព្រំដែននិរតី - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (http://tuoitre.vn/)

          ចំពោះវៀតណាម ពួសវាបានបំប្លែងប្រវត្តិសាស្ត្រ ប្រមូលផ្តុំកម្លាំង​យោធា អនុវត្តការសង្គ្រាមឈ្លានពានព្រំដែននិរតីវៀតណាម។ ទៅដល់​ទីណា ពួកវាបានបំ
ផ្លាញ ភូមិឃុំដល់ទីនោះ សម្លាប់មនុស្សយ៉ាងឃោរឃៅព្រៃផ្ស័យ ​រួមទាងអ្នកចាស់ 
នារី  កុមារ រំលោភទៅលើឯករាជ្យអធិបតេយ្យភាព និង​បូរណភាពដែនដីរបស់វៀត
ណាមដ៏ធ្ងន់ធ្ងរ។

ចំពោះសកម្មភាពឈ្លានពាននិងអំពើឃោរឃៅនោះរបស់របបប៉ុលពត ឆ្លើយតប
នឹងសេចក្ដីអំពាវនាវរបស់រណសិរ្យសាមគ្គីភាព សង្គ្រោះជាតិ​កម្ពុជា របស់ប្រជាជន
កម្ពុជា  បក្ស រដ្ឋ ប្រជាជននិងកងទ័ពវៀតណាមបាន​អនុវត្តសិទ្ធិការពារដោយខ្លួន ឯងរបស់ខ្លួន បំបែករាល់សកម្មភាពឈ្លានពាន និងរួមជាមួយកងកម្លាំងប្រដាប់អាវុធ 
ប្រជាជនកម្ពុជា និងការជួយឧបត្ថម្ភរបស់មិត្តភក្តិ​អន្តរជាតិនានា បានកំទេចរបប ប្រល័យពូជសាសន៍ នាថ្ងៃទី៧ មករា ឆ្នាំ ​១៩៧៩។ ប្រធានរដ្ឋវៀតណាម លោក 
Truong Tan Sang បាន​សង្កត់ធ្ងនថា៖

          “ ជ័យជំនះប្រវត្តិសាស្ត្រនេះជាជ័យជំនះរួម ជាសេច្ចក្ដីសប្បាយរីករាយរួម​របស់
ប្រជា ជននៃប្រទេសទាំងពីរ ការពារ​រឹងមាំខឿនឯករាជ្យ អធិប​តេយ្យភាព បូរណភាព
ដែន ដីសំរាប់កម្ពុជានិងវៀតណាម ជួយឧបត្ថម្ភ​ប្រជាជនកម្ពុជារួចផុតពីរបបប្រល័យ ពូជសាសន៍ បើកចេញយុគសម័យថ្មី​​ឯករាជ្យ សេរីភាព សន្តិសុខ អព្យាក្រិត និងអភិ
វឌ្ឍន៍របស់​ប្រជាជនកម្ពុជា។”

          ទន្ទឹមនឹងនោះ ប្រធានរដ្ឋ Truong Tan Sang ក៏បានអះអាង​នូវ​គុណូបការដ៏ធំ
ធេងរបស់ យុទ្ធជនស្ម័គ្រចិត្ត កម្មាភិបាល អ្នកជំនាញការវៀតណាមដែលបានឆ្លង
កាត់ លើការលំបាកវេទនាក្នុងការតស៊ូ ការពារព្រំដែននិរតីរបស់មាតុប្រទេស និង ប្រកៀកស្មាជាមួយកងទ័ពនិងប្រជាជ​នកម្ពុជា ផ្តួលរលំរបបប្រល័យពូជសាសន៍
ប៉ុលពត  សម្រេចកាតព្វកិច្ចអន្តរជាតិ។

          “ ចំណងសាមគ្គីភាពក្នុងការ​តស៊ូរ រវាងប្រជាជននៃប្រទេសទាំងពី​រនឹង​ត្រូវ​បានប្រវត្តិសាស្ត្រកត់សម្គាល់ និងគ្មានកម្លាំងណាអាចបំប្លែងបានឡើយ។ សវនការ វិសាមញ្ញក្នុងប្រព័ន្ធតុលាការបស់កម្ពុជា (ECCC)ដែលទទួលបានការគាំទ្រពី​អង្គការ
សហប្រជាជាតិ​កំពុងកាត់ទោសចំពោះមេដឹកនាំនៃ​របបប៉ុលពត ជាសក្ខីភាពដ៏រស់
រវើក  អះអាងនូវយុត្តិធម៌ និងការជួយមិនលំអៀង ស្មោះស្ម័គ្រ​របស់កងទ័ពស្ម័គ្រចិត្ត
វៀត ណាមនៅកម្ពុជា ​ពីឆ្នាំ​១៩៧៩-១៩៨៩។”

ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥នៃទិវាជ័យជំនះការពារព្រំដែននិរតី - ảnh 2
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេងសំរិន (http://tuoitre.vn/)

          តាងនាមអោយថ្នាក់ដឹកនាំ​គណៈប្រតិភូរដ្ឋសភាកម្ពុជា ថ្លែងមតិនៅ​ក្នុងពិធី
នេះ  ប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេងសំរិន បានអះអាង៖ 

          “ ការជួបប្រជុំថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សែនសំខាន់។ បក្ស រដ្ឋ និង​ប្រជាជន
វៀតណាម បានមានពលីកម្មលើគ្រប់វិស័យ ដើម្បីការស្ដាឡើងវិញរបស់កម្ពុជា  និង នេះក៏គឺជាឱកាសដើម្បីប្រជាជនកម្ពុជាយើងខ្ញុំសម្ដែងនូវទឹកចិត្តគោរព និងការដឹង
គុណជានិច្ចចំពោះការជួយឧបត្ថម្ភកងទ័ពស្ម័គ្រចិត្តវៀតណាម និងប្រទេសមិត្តមួយ
ចំនួនលើពិភពលោក បានជួយឧបត្ថម្ភប្រជាជនកម្ពុជា។ ជាការ​ពិតគឺប្រសិនបើគ្មាន ពលីកម្មដ៏ខ្ពង់ខ្ពស់នេះរបស់កងទ័ពវៀតណាម គឺប្រជាជនកម្ពុជាយើងខ្ញុំ គ្មានទិវា
ជ័យជំនះប្រវត្តិសាស្ត្រ ថ្ងៃទី៧មករាឆ្នាំ​១៩៧៩ទេ៕”

ប្រតិកម្មទៅវិញ