|
ពិធីមីទ្ទីញរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រួសារវៀតណាម២០១៣។ (vov.vn) |
VOV- ពិធីមីទ្ទីញរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រួសារវៀតណាមបានប្រារព្ធ
ឡើងនៅទីក្រុងហាណូយនាថ្ងៃទី២៨មិថុនាជាមួយការចូលរួមរបស់គ្រួសារវប្បធម៍
គំរូចំនួន១៥០គ្រួក្នុងចំណោមជនរួមជាតិជាជនជាតិភាគតិចរដ្ឋធានីហាណូយ។
ថ្លែងមតិនៅពិធី ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានអះអាងថា គ្រួសារជា
កោសិការសង្គម ជាកន្លែងបង្កើតមនុស្ស ភាសា ជាកន្លែងរក្សាវប្បធម៍ពូនជ្រុំថែទាំ
ជីវភាពខាងសម្ភារៈនិងស្មារតីសំរាប់ជនម្នាក់ៗ។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien
Nhan បានបញ្ជាណែនាំថា៖
“ក្រសួងវប្បធម៍កីឡានិងទេសចរណ៍ជាមួយសម័ត្ថកិច្ចគ្រប់គ្រងរដ្ឋអំពីកិច្ចការ
គ្រួសារត្រូវសហការជិតស្និទ្ធជាមួយក្រសួងផ្នែកទាក់ទិនសកម្មអនុវត្តកម្មវិធីសហការ។ ក្រសួងអប់រំបណ្ដុះបណ្ដាលត្រូវនាំខ្លឹមសារកសាងគ្រួសារចូលក្នុងកម្មវិធីបង្រៀន វិទ្យាល័យដើម្បីកុមារវៀតណាមមានការយល់ដឹងអំពីប្រការនេះ៕”