(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រួសារវៀតណាម (ថ្ងៃទី ២៨ មិថុនា) សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងក្នុងទូទាំងប្រទេស។ ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៩
មិថុនា ទិវាគ្រួសារវៀតណាមឆ្នាំ ២០១៣ ដោយប្រធានបទ “តភ្ជាប់សេចក្តីស្នេហារនៃ
គ្រួសារវៀតណាម” ជាមួយសកម្មភាពសម្បូបែប ដូចជា៖ ការជួបប្រាស្រ័យ ការសន្ទនា ការសម្តែងសិល្បៈ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ក៏ក្នុងឱកាសនេះដែរវិទ្យុសម្លេង
វៀតណាមបានរៀបចំកម្មវិធីផ្សាយសម្លេងពិសេស ដោយប្រធានបទ “ស្នេហារចំពោះ
គ្រួសារ” ចាប់ពីម៉ោងទី ៨ ដល់ទី ១២ នាថ្ងៃទី ២៧ មិថុនា សំដៅលើកច្បាស់អត្ថន័យ សារសំខាន់និងប្រពៃណីល្អប្រសើ របស់គ្រួសារវៀតណាម ក៏ដូចជា ការសាកល្បងចំពោះ
គ្រួសារវៀតណាម ក្នុងដំណាក់កាលសមាហរណកម្ម។ នាថ្ងៃទី ២៨ មិថុនា ពិធីរំលឹកខួប
អនុស្សារវរីយ៍ទិវាគ្រួសារវៀតណាមនឹងប្រព្រឹត្តទៅនៅរោងមហាស្រពធំទីក្រុងហាណូយ៕
|
ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រួសារវៀតណាម (ថ្ងៃទី ២៨ មិថុនា) សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងក្នុងទូទាំងប្រទេស។ (Image: VOV Online) |