ពិធីមិទ្ទិញជួយជ្រោមជ្រែងសប្ដាហ៍សមុទ្រនិងកោះវៀតណាម

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី៨ មិថុនា នៅខេត្ត Nam Dinh នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីមិទ្ទិញ ​ជួយជ្រោមជ្រែងសប្ដាហ៍កោះនិងសមុទ្រវៀតណាម និងរំលឹកខួបអនុស្សាវរីយ៍ទិវាមហាសាគរពិភពលោក(ថ្ងៃទី៨មិថុនា)។ 
ពិធីមិទ្ទិញជួយជ្រោមជ្រែងសប្ដាហ៍សមុទ្រនិងកោះវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

(VOV)_នាព្រឹកថ្ងៃទី៨ មិថុនា នៅខេត្ត Nam Dinh នាយករដ្ឋមន្ត្រី​វៀតណាម 
លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីមិទ្ទិញ ​ជួយជ្រោមជ្រែងសប្ដាហ៍កោះ
និងសមុទ្រវៀតណាម និងរំលឹកខួបអនុស្សាវរីយ៍ទិវាមហាសាគរពិភពលោក(ថ្ងៃទី៨មិ
ថុនា)។ សប្ដាហ៍ កោះនិងសមុទ្រវៀតណាម ឆ្នាំ ២០១៦ មានប្រធានបទ៖​ដើម្បីផែនដី
មួយប្រកបដោយស្រស់បំព្រង។ ទិវា​មហាសាគរឆ្នាំនេះ មានប្រធានបទ៖ មហាសាគរ
ខ្លាំងក្លា ភពផែនដី​ស្រស់បំព្រង។

          សប្ដាហ៍ កោះនិងសមុទ្រវៀតណាម ត្រូវបានរៀបចំឡើងពីថ្ងៃទី១ដល់ថ្ងៃទី៨ មិថុ
នាជាប្រចាំឆ្នាំលើទូទាំងប្រទេស ដើម្បីលើកកំពស់ចំណេះដឹងរបស់ប្រជាជនគ្រប់ស្រ
ទាប់ និងស្ថាប័ន រដ្ឋអំណាចនានាអំពីតួនាទី សារសំខាន់របស់ក៉សមុទ្រ​ ក្នុងបុព្វហេតុ
កសាងនិងការពារមាតុប្រទេស ក៏ដូចជាលើកកំពស់តំលៃរបស់​មហាសាគរចំពោះជីវ
ភាពរស់នៅរបស់មនុស្សលោក។

          ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន
ស្នើថា៖

          “ កិច្ចការពារបរិស្ថានសមុទ្រជាភារកិច្ចសំខាន់ពិសេសជាប្រចាំ និងយូរ​អង្វែង។
 ​បង្កើនកិច្ចការពារបរិស្ថាន ជាពិសេសគឺតំបន់ឆ្នេរសមុទ្រ ទប់ទល់នឹងបំ​រ៉ែបំ​រួលអា
កាសធាតុ។ ខ្ញុំស្នើអោយក្រសួងធនធាននិងបរិស្ថានត្រូវម្ចាស់ការ ​រួមសហការជាមួយ
ក្រសួង ស្ថាប័នទាក់ទិននានា និងតំបន់ផ្សេងៗ ត្រួតពិនិត្យ​ផ្ទាល់គ្រប់គំរោងការណ៍
បញ្ចេញកាក់សំណល់ចេញទៅសមុទ្រ ធានាអនុវត្តគ្រប់គ្រាន់ ប្រសិទ្ធិភាពបទបញ្ញាត្តិ
នានារបស់ច្បាប់ ស្ដីអំពីកិច្ចការពារបរិស្ថាន ​ដោះស្រាយយ៉ាងម៉ត់ចត់ ចំពោះបុគ្គល 
ឬអង្គការណាមួយមានអំពើរំលោភ៕​”

ប្រតិកម្មទៅវិញ