ពិធីមីទ្ទីងជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកនិងសប្តាហ៍សមុទ្រនិងកោះវៀតណាមឆ្នាំ២០១៨

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី១៦មិថុនា នៅទីក្រុង Quy Nhon ក្រសួងអប់រំនិងបណ្តុះបណ្តាលបានរួមសហការជាមួយមហាវិទ្យាល័យ Quy Nhon រៀបចំពិធីមិទ្ទីងជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកនិងសប្តាហ៍សមុទ្រនិងកោះវៀតណាមឆ្នាំ២០១៨។
ពិធីមីទ្ទីងជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកនិងសប្តាហ៍សមុទ្រនិងកោះវៀតណាមឆ្នាំ២០១៨ - ảnh 1

កម្មាភិបាល គ្រូបង្រៀន សិស្សានុសិស្សមកពីមហាវិទ្យាល័យ មធ្យមសិក្សាជាន់ខ្ពស់ អនុវិទ្យា ល័យវិជ្ជាជីវៈនិងវិទ្យាល័យជាង១.៨០០នាក់លើទូទាំងខេត្ត Binh Dinh បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

នៅក្នុងពិធី តំណាងថ្នាក់ដឹកនាំក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមបានឲ្យដឹងថា នាប៉ុន្មានឆ្នាំកន្លងទៅ ខ្លឹមសារស្តីពីអប់រំបរិស្ថាន កម្មវិធីអប់រំគ្រប់កម្រិតក្នុងប្រព័ន្ធអប់រំថ្នាក់ជាតិ។ និស្សិត Pham Quang Truong វិទ្យាស្ថានបច្ចេកវិទ្យាបច្ចេកទេសគីមីបានអំពាវនាវឲ្យនិស្សិតទាំងអស់ រួមដៃការពារបរិស្ថាន៖

        “យើងគប្បីជាអ្នកផ្សព្វផ្សាយសកម្ម ក្លាយទៅជាយុទ្ធជនស្ម័គ្រចិត្តលើគ្រប់សមរភូមិការពារបរិស្ថានតាមរយៈសកម្មភាពជាក់ស្តែង ដូចជាការធ្វើប្រព្រឹត្តិកម្មធាតុកាកសំណល់ បើកលំហូរនៃស្រះ ប្រព័ន្ធលូ។ ទន្ទឹមជាមួយគ្នានោះ រៀបចំថ្នាក់រៀនអំពីបរិស្ថាន ប្រមូលកាកសំណល់ប្លាស្ទិច ថង់ប្លាស្ទិកតាមផ្សារនានា មជ្ឈមណ្ឌលពាណិ្ជកម្ម និងទីប្រជុំជនជាដើម”៕

ប្រតិកម្មទៅវិញ