ខ្សែភាពយន្តរឿង " Parasite" (ចំណងជើងចាក់បញ្ចាំងនៅវៀតណាមបានហៅថា "ប៉ារ៉ាសិត") របស់អ្នកដឹកនាំរឿង Bong Joon –Ho បានឈ្នះរង្វាន់ភាពយន្តបរទេសល្អមើលបំផុត សម្រាប់ប្រភេទខ្សែភាពយន្តដំបូងដែលត្រូវបានប្រគល់ជូន។ ស្នាដៃភាពយន្តនេះបានបង្កើតឡើងប្រវត្តិសាស្ត្រខណៈដែលខ្សែភាពយន្តរបស់ កូរ៉េខាងត្បូងជាដំបូងត្រូវបានទទួលការផ្តល់កិត្តិយសដូចនេះក្នុងប្រវត្តិសាស្ត្រនៃពិធីប្រគល់ពានរង្វាន់ភូគោលមាស ។ បន្ទាប់ពីបានឈ្នះពានរង្វាន់ Palme d'Or នៅមហោស្រពភាពយន្ត Cannes 2019 (ប្រទេសបារាំង) ស្នាដៃភាពយន្តរបស់អ្នកដឹកនាំរឿង Bong Joon-ho បានឈ្នះពានរង្វាន់ផ្សេងទៀតជាបន្តបន្ទាប់ហើយត្រូវបានចាត់ទុកថាជាបេក្ខជនជួរមុខគេនៅក្នុងប្រភេទខ្សែភាពយន្តអន្តរជាតិនៅក្នុងពិធី Oscar ឆ្នាំ ២០២០ ផងដែរ៕