ពិធីបិទមហោស្រពសិល្បៈចម្រៀងTai Tu ថ្នាក់ជាតិ និងពិធីបុណ្យនំប្រជាប្រិយណាមបូឆ្នាំ ២០២២ |
ដោយបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៦ ខែមេសាមក មហោស្រពនោះបានទាក់ទាញការចូលរួមរបស់តំណាងមកពីខេត្តក្រុងទាំង ២១ នៅតំបន់ណាមបូខាងកើត ជាមួយសិប្បករ និងតារាសម្ដែងចំនួន ៤២០ នាក់។
ពិធីបុណ្យនំប្រជាប្រិយណាមបូឆ្នាំ ២០២២ មានស្តង់ទំនិញចំនួន ២០៧។ ក្នុងនោះ ការប្រកួតធ្វើនំប្រជាប្រិយបានទាក់ទាញការចូលរួរបស់សិប្បករចំនួន ១៧៥ នាក់មកពី អង្គភាពចំនួន ៣១ ជាមួយនឹងនំចំនួន ៩៧ មុខ មកពីគ្រប់តំបន់នៅទូទាំងប្រទេស។ ក្នុងការប្រកួតនេះ សិប្បករជើងចាស់បានត្រៀមរៀបចំនំប្រជាប្រិយយ៉ាងហ្មត់ចត់ ហើយគ្រឿងផ្សំទាំងអស់សុទ្ធតែមានលក្ខណៈវិសេសវិសាលប្រចាំតំបន់ផងដែរ។
គណៈចាត់តាំងក៏បានប្រគល់ទង់សរសើរជូនខេត្ត Tay Ninh ដែលជាខេត្តម្ចាស់ផ្ទះទទួលរៀបចំមហោស្រពសិល្បៈចម្រៀង Tai Tu ច្នាក់ជាតិលើកទី ៤និងប្រគល់មេដាយជូនអង្គភាព និងបុគ្គល ដែលមានស្នាដៃឆ្នើមក្នុងការប្រកួតផងដែរ៕