ពិធីបុណ្យបាឡុងត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅឆ្នេរ Thang Binh (ខេត្ត Quang Nam)

Chia sẻ
(VOVWORLD) - ជាផ្នែកមួយនៃសកម្មភាព  “មហោស្រពវប្បធម៌ និងកីឡាឆ្នេរសមុទ្រឆ្នាំ ២០២៣” ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា នៅខេត្ត Quang Nam ពិធីបុណ្យបាឡុងប្រព្រឹត្តទៅជាលើកដំបូងនៅឆ្នេរសមុទ្រ Thang Binh បានបង្កើតបរិយាកាសចម្រុះពណ៌ដែលទាក់ទាញអ្នកទស្សនាច្រើនកុះករ។
ពិធីបុណ្យបាឡុងត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅឆ្នេរ Thang Binh (ខេត្ត Quang Nam) - ảnh 1ស្រុក Thang Binh នឹងអភិវឌ្ឍន៍ការសម្តែងបាឡុង ឲ្យក្លាយជាផលិតផលទេសចរណ៍វិសេសវិសាលប្រចាំតំបន់។ (រូបថត៖ VOV)

ការតាំងបង្ហាញបាឡុង ប្រព្រឹត្តទៅពីរដងក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា នៅឆ្នេរសមុទ្រនៃភូមិ Duy Ha ឃុំ Binh Duong ស្រុក Thang Binh ខេត្ត Quang Nam។ បាឡុងចម្រុះពណ៌ជិត ២០ គ្រឿង ត្រូវបានរៀបចំដើម្បីហោះហើរលើឆ្នេរសមុទ្រដែលមានខ្យល់បក់ខ្លាំង។ តាមលោក Vo Van Hung ប្រធានគណៈកម្មាធិការប្រជាជនស្រុក Thang Binh នេះជាសកម្មភាពដ៏វិសេសវិសាលនិងថ្មីថ្មោង រួមចំណែកលើកកំពស់គុណភាពផលិតផលទេសចរណ៍ សំដៅលើកតម្កើងរូបភាព និងសក្ដានុពលទេសចរណ៍របស់តំបន់។

ក្នុងក្របខ័ណ្ឌ “មហោស្រពវប្បធម៌ និងកីឡាសមុទ្រស្រុក Thang Binh ឆ្នាំ ២០២៣” ក៏មានសកម្មភាពវប្បធម៌ និងសិល្បៈដ៏វិសេសវិសាលជាច្រើនដូចជា៖ ការដាក់តាំងបង្ហាញ និងណែនាំផលិតផលវប្បធម៌តាមឆ្នេរសមុទ្រ  ផលិតផល OCOP ក្នុងស្រុក; ពិធីបុណ្យសិល្បៈដ៏ធំ និងល្បែងប្រជាប្រិយ… ។ សកម្មភាពទាំងនេះមានគោលបំណងលើកតម្កើង និងអភិរក្សប្រពៃណីវប្បធម៌ និងកីឡាក្នុងតំបន់; ជំរុញការណែនាំ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍សមុទ្រនៃខេត្ត Quang Nam ៕


ប្រតិកម្មទៅវិញ