ពិធីបើកសប្តាហ៍កសិផល Hoa Binh នៅទីក្រុងហាណូយ (vov.vn) |
សប្តាហ៍កសិផលគឺជាឱកាសដើម្បីផ្សព្វផ្សាយនិងឧទ្ទេសនាមអំពីផលិតផលកសិកម្មសំខាន់ៗរបស់ខេត្តHoa Binh ដល់សហគ្រាសនិងអតិថិជនក្នុងស្រុកនិងបរទេសផងដែរ។
លោក Tran Quoc Viet នាយក Sai Gon Coop ប្រចាំតំបន់ភាគខាងជើង និងជាអនុប្រធានគណៈកម្មការរៀបចំសប្តាហ៍កសិផល Hoa Binh បានមានប្រសាសន៍ថា៖
« សម្រាប់អតិថិជន យើងខ្ញុំចង់អោយប្រជាជនវៀតណាមប្រើប្រាស់ទំនិញរបស់ វៀតណាម។ តាមរយៈសកម្មភាពផ្សព្វផ្សាយ យើងខ្ញុំរំពឹងថាសហគ្រាសនឹងឆ្លើយតបតាមស្តង់ដារផលិតផល និងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយផលិតផល ក៏ដូចជាកែលម្អការរចនា គុណភាព និងពាណិជ្ជសញ្ញាកសិផល ដើម្បីនាំកសិផលមានសុវត្ថិភាពទាំងនេះឲ្យបានច្រើនដល់អតិថិជនផងដែរ»៕