(VOVworld) – នាថ្ងៃទី ២១ ឧសភា អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបាន រៀបចំពិធីបូកសករុបគំរោងការណ៍ “បង្កើនសមត្តិភាពផ្នែកទេសចរណ៍របស់ វៀតណាមក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍វៀតណាមដំណាក់
កាល ២០១១-២០២០ - ទស្សនៈវិស័យឆ្នាំ ២០៣០”។ រដ្ឋាភិបាលអេស្ប៉ាញបាន
ផ្តល់ជំនួយគំរោងការណ៍នេះដែលត្រូវបានអនុវត្តនៅបណ្ដាខេត្តក្នុងតំបន់ Tay
Nguyen និងតំបន់ពាយព្យវៀតណាម ចាប់ពីខែ វិច្ឆការ ឆ្នាំ ២០១១ ដល់ខែ កុម្ភៈ
ឆ្នាំ ២០១៣ សំដៅជួយឧបត្ថម្ភទេសចរណ៍វៀតណាមអភិវឌ្ឍន៍តាមទិសចីរភាព។
អនុប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម លោកស្រី Hoang Thi Diep បាន
ឲ្យដឹងថា៖
“ក្នុងគំរោងការណ៍នេះ ប្រទេសអេស្ប៉ាញប្រមូលផ្តុំជាច្រើនក្នុងបណ្ដាកម្មភាព ជួយឧបត្ថម្ភវៀតណាមផ្បព្វផ្សាយយុទ្ធសាសស្ត្រដែលទើបនឹងបានរដ្ឋាភិបាល
អនុម័ត។ ជាពិសេស គំរោងការណ៍នេះជួយលើកកំពស់ការយល់ដឹងនៃសមាគម ដើម្បីជួយផ្នែកទេសចរណ៍វៀតណាមអភិឌ្ឍន៍តាមទិសការពារបរិស្ថាន រួមចំណែកកាត់បន្ថយភាពក្រីក្រ៕”