ពិធីបើកវេទិកាសេដ្ឋកិច្ចភាគខាងកើតលើកទី ៥ ឆ្នាំ ២០១៩ (រូបថត៖ vov.vn) |
របៀបវារៈ EEF-2019 ត្រូវបានចែកជាប្រធានបទសំខាន់ចំនួន ៤ រួមមាន ដំណោះស្រាយថ្មីក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច; បង្កើតលក្ខណៈងាយស្រួលម្រាប់សហគ្រាស; តំបន់ចុងបូព៌ានិងអាស៊ីប៉ាស៊ីហ្វិក ; ការអភិវឌ្ឍន៍ឱកាសសហប្រតិបត្តិការ; ដំណោះស្រាយថ្មីដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅ។
របៀបវារៈនៃវេទិកានេះរួមមានសកម្មភាពជាង ៥០ ដែលក្នុងនោះ ព្រឹត្តិការណ៍សំខាន់ៗគឺជាសម័យប្រជុំពេញអង្គនាថ្ងៃទី ៥ ខែកញ្ញា ដោយមានការចូលរួមរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រធានាធិបតីម៉ុងហ្គោលី លោក Khaltmaagiin Battulga នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad និងនាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo ផងដែរ៕