ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh អញ្ជើញថ្លែងមតិក្នុងពិធីបើក កម្មវិធី«ថ្ងៃអាទិត្យក្រហមលើកទី ១២» (រូបថត៖ Vov.vn) |
អញ្ជើញថ្លែងមតិក្នុងពិធីបើក កម្មវិធី«ថ្ងៃអាទិត្យក្រហមលើកទី ១២» នេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានមានប្រសាសន៍ថា៖
« ការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះមនុស្សគឺជាកាយវិការថ្លៃថ្នូ ហើយការចូលរួមបរិច្ចាគឈាមបានរួមចំណែកដល់ការកសាងប្រពៃណីមនុស្សធម៌គួរជាទីគោរពនិងមានមោទនភាពយ៉ាងខ្លាំងចំពោះប្រទេសជាតិផងដែរ។ យើងគប្បីលើកតម្កើង ជនដែលបានបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជនដែលទើបតែបរិច្ចាគឈាម ព្រមទាំងបំផុសយុទ្ធនាការបរិច្ចាគឈាមដល់អ្នកដទៃទៀតផង។ ខ្ញុំសង្ឃឹមថាថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រងនៅបណ្តាមូលដ្ឋាន ស្ថាប័ន លាលារៀន តែងតែមានការតៀ្រមខ្លួនក្នុងការចែករំលែក ជាមួយអ្នកជំងឺ និងធ្វើសកម្មភាពជាក់ស្តែងផ្សេងៗទៀតដូចជាការបរិច្ចាគឈាម ឬរៀបចំកម្មវិធីផ្តល់ឈាម ដូចជា កម្មវិធីថ្ងៃអាទិត្យក្រហមជាដើម»៕