ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនាយទាហានអាមេរិក

Chia sẻ
(VOVworld)-ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនាយ
ទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាមវៀត ណាម
បានប្រព្រឹត្តទៅនាថ្ងៃទី២៤មិថុនានៅ
ព្រលានយន្តហោះអន្តរជាតិ Da Nang

(VOVworld)-ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនាយទាហានអាមេរិកបាត់ខ្លួនក្នុង
សង្គ្រាមវៀត ណាមបានប្រព្រឹត្តទៅនាថ្ងៃទី២៤មិថុនានៅព្រលានយន្តហោះ
អន្តរជាតិ Da Nang (វៀតណាម)។​ចូលរួមក្នុងពិធី ពីភាគីវៀតណាម មានតំ
ណាងគណៈនាយក ស្ថាប័នវៀតណាមស្វែងរកជនបាត់ខ្លួន (VNOSMP) ភាគី
អាមេរិក មានតំណាងអគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញ រួម
ជាមួយស្ថាប័ន មួយចំនួនរបស់អាមេរិកប្រចាំនៅទីក្រុងហាណូយ(ភាគខាង
ជើងវៀតណាម)។ តំណាងវៀតណាមបានប្រគល់ជូនឲ្យតំណាងអាមេរិក
អដិ្ឋធាតុចំនួន៣។ ថ្លែង មតិក្នុងពិធី តំណាងរដ្ឋាភិបាលអាមេរិក បានវាយ
តម្លៃខ្ពស់ចំពោះគោលនយោ បាយមនុស្សធម៌ សុឆន្ទៈ និងកិច្ចសហប្រតិ
បត្តិការប្រកបដោយប្រសិទ្ធភាព របស់ រដ្ឋាភិបាលនិងប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ