អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu ទទួលសម្ភារឧបត្ថម្ភសម្រាប់ព្យាបាលជំងឺកូវីដ-១៩ (រូបថត៖ Manh Quynh/VOV5) |
នៅក្នុងពិធីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu បានថ្លែងអំណរគុណចំពោះភក្ខុនី Thich Nu Gioi Tanh នាយកមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាវៀតណាមនៅកូរ៉េខាងត្បូង ប្រធានសមាគមពុទ្ធសាសនាវៀតណាមនៅកូរ៉េខាងត្បូង ក៏ដូចជាសប្បុរសជនដែលមានសកម្មភាពដ៏មានអត្ថន័យជាច្រើន ឆ្ពោះទៅមាតុប្រទេស និងបានចែករំលែកការលំបាកជាមួយសហគមន៍ជនវៀតណាមនៅឯបរទេស; ទន្ទឹមនឹងនោះ ក៏បានបញ្ជាក់ថា នឹងបញ្ជូនផលិតផលទាំងនេះទៅកាន់អាសយដ្ឋានចាំបាច់។
“ក្រៅពីការដែល ការងារទាំងនោះគឺជាទំនួលខុសត្រូវរបស់ទីភ្នាក់ងាររដ្ឋមក យើងក៏អំពាវនាវដល់សហគមន៍ជនវៀតណាមនៅក្រៅប្រទេសឱ្យជួយគ្នាទៅវិញទៅមក។ ទាំងនេះជាកាយវិការដ៏ថ្លៃថ្លាណាស់ បើទោះបីនៅទីណាក៏ដោយ ក៏យើងជាជនរួមជាតិ ដែលត្រូវជួយគ្នាទៅវិញទៅមក ជួយដល់មាតុភូមិ និងប្រទេសជាតិ"។ នេះបើយោងតាមប្រសាសន៍របស់លោក Pham Quang Hieu៕