ពិធីថ្នាក់ជាតិ អបអរសាទររយៈពេល ៥០ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញនិងរំលឹកខួប ៥០ ឆ្នាំ នៃមរណភាពរបស់លោក

Chia sẻ

(VOVWORLD) -  ពិធីថ្នាក់ជាតិ អបអរសាទររយៈពេល ៥០ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូ ជីមិញ (១៩៦៩-២០១៩) និងរំលឹកខួប ៥០ ឆ្នាំ នៃមរណភាពរបស់លោក (២កញ្ញា១៩៦៩-២កញ្ញា២០១៩) បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅមជ្ឈមណ្ឌលសន្និសីទជាតិ នៃរដ្ឋធានីហាណូយ។ អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong; នា យករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។

ពិធីថ្នាក់ជាតិ អបអរសាទររយៈពេល ៥០ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញនិងរំលឹកខួប ៥០ ឆ្នាំ នៃមរណភាពរបស់លោក - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងពិធី 

អញ្ជើញថ្លែងមតិនៅពិធី អគ្គលេខាបក្ស ប្រធានារដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ដោយមានត្រឹមតែជាងមួយពាន់ពាក្យដ៏ខ្លីបំផុតប៉ុណ្ណោះ មរតកសាសន៍ររបស់លោកប្រធានហូជីមិញ បានទុកជាតំណ ដល់បក្ស ប្រជាជននិងកងទ័ពទាំងមូល នូវឆន្ទៈមោះមុត ការប្តេជ្ញាចិត្តខ្ពស់និងជំនឿដ៏ខ្លាំងក្លា ទៅលើកម្លាំងដ៏អស្ចារ្យរបស់ប្រជាជាតិវៀតណាម អំណាចនៃសេចក្តីសុចរិតនិងសុចធម៌ភ្លឺចិញ្ចាចគឺ៖ “គ្មានអ្វីដែលមានតម្លៃថ្លៃថ្លាជាងឯករាជ្យភាពនិងសេរីភាព” នោះទេ។

អគ្គលេខាបក្ស ប្រធានលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក សតិអារម្មណ៍លោកប្រធានហូជីមិញនិងមរតកសាសន៍របស់លោក តែងតែរួមដំណើរជាមួយប្រទេសជាតិនិងដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល អោយស្មោះត្រង់ចំពោះបុព្វហេតុនិងខ្ជាប់ខ្ជួនជាមួយឧត្តមគតិបដិវត្តរបស់លោកជានិច្ច។

ពិធីថ្នាក់ជាតិ អបអរសាទររយៈពេល ៥០ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញនិងរំលឹកខួប ៥០ ឆ្នាំ នៃមរណភាពរបស់លោក - ảnh 2ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលរួមក្នុងពិធី 

លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ “រយៈពេល ៥០ ឆ្នាំនៃការអនុវត្តន៍មរតកសាសន៍គឺជាមាគ៌ាប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងបុព្វហេតុបដិវត្តរបស់ វៀតណាមដឹកនាំដោយបក្ស ដោយអះអាងថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ បក្ស ប្រជាជននិងកងទ័ពទាំងមូល ត្រូវតែរួបរួមគ្នាជាធ្លុងមួយ ឈរលើមាគ៌ាបដិវត្ត ដែលជាជម្រើសរបស់បក្ស ប្រជាជននិងលោកប្រធាន ហូជីមិញ។ រយៈពេល ៥០ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ បានបន្សល់ទុកនូវមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់យើងទាំងអស់គ្នា។ នោះជាមេរៀនដែលរួមបញ្ចូលកម្លាំងពលំជាតិជាមួយកម្លាំងពលំសម័យកាល  រួមទាំងកម្លាំង ពលំអន្តរជាតិទៀត។ ហើយនោះក៏ជា  មេរៀននៃការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស ដែលជាកត្តានាំមុខ កំណត់ជ័យជំនះនៃបដិវត្តវៀតណាម”។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថា មរតកសាសន៍របស់លោកប្រធានហូជីមិញ បានឆ្លុះបញ្ចាំងពីគុណតម្លៃជនជាតិនិងយុគសម័យ នឹងដិតជាប់នូវវប្បធម៌និងមនុស្សសាស្ត្រហូជីមិញ ហើយកំពុងបន្តផ្តល់កម្លាំងនិងថាមពលដ៏ធំធេងដល់បក្ស ប្រជាជាតិនិងប្រជាជនក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស៕

ប្រតិកម្មទៅវិញ