ពិធីជួបប្រាស្រ័យនិងផ្សព្វផ្សាយម្ហូបអាហារវប្បធម៌វៀតណាមនៅឆែក

Chia sẻ

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃកម្មវិធី សមាជិកនៃគណៈចាត់តាំងកម្មវិធីបានចែករំលែកនូវមុខម្ហូបប្រពៃណីវៀតណាមក៏ដូចជាណែនាំដល់មិត្តភក្តិអន្តរ ជាតិអោយស្គាល់ដល់អាស័យដ្ឋានដែលមានមុខម្ហូបល្បីឈ្មោះរបស់ជនវៀត ណាមនៅសាធារណរដ្ឋឆែកផងដែរ។

ពិធីជួបប្រាស្រ័យនិងផ្សព្វផ្សាយម្ហូបអាហារវប្បធម៌វៀតណាមនៅឆែក - ảnh 1 សមាជិកដែលចូលរួមក្នុងពិធីថតរូបអនុស្សាវរីយ៍

ដោយមានការខិតខំ  តភ្ជាប់សេដ្ឋ កិច្ចនិងលើកកម្ពស់វប្បធម៌វៀតណាមទៅកាន់ពិភពលោក ក្រុមសហគមន៍មិត្តភ័ក្ត្រឆែកនៅវៀតណាម (Czech Friends Commutity in Vietnam CFCV) បានរួមសហការជាមួយបុរី Velehrad ចំណុះ UherskéHradiště នៃសាធារណរដ្ឋឆែក ដើម្បីរៀបចំកម្មវិធី  “ដំណើរជ្រៀតចូលកាហ្វេវៀត ណាម - Coffee Walk”។

ចំណុចលេចធ្លោនៅក្នុងសកម្មភាពលើកនេះ គឺជារឿងគួរឱ្យចាប់អារម្មណ៍ អំពីកាហ្វេវៀតណាមនិងវប្បធម៌ វៀតណាម។ លក្ខណៈស្រស់ស្អាតនៃម្ហូបអាហារនិងវប្បធម៌ប្រពៃណីវៀតណាមត្រូវបានផ្សព្វផ្សាយយ៉ាងប៉ិនប្រសប់ដល់មជ្ឈដ្ឋានយុវជននិង តំណាងអាជ្ញាធរមូលដ្ឋាន តាមរយៈរឿងរ៉ាវជាក់ស្តែង ក្នុងដំណើរទស្សនកិច្ចនៅវៀត ណាម។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី សមាជិកនៃគណៈចាត់តាំងកម្មវិធីបានចែករំលែកនូវមុខម្ហូបប្រពៃណីវៀតណាមក៏ដូចជាណែនាំដល់មិត្តភក្តិអន្តរជាតិអោយស្គាល់ដល់អាស័យដ្ឋានដែលមានមុខម្ហូបល្បីឈ្មោះរបស់ជនវៀតណាមនៅសាធារណរដ្ឋឆែកផងដែរ៕

ប្រតិកម្មទៅវិញ