ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh ក្នុងពិធី |
នៅទីនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋទៅលើការបញ្ជូន កងពេទ្យចល័តកម្រិត ទី២លេខ១ អនុវត្តន៍ភារកិច្ចនៅគណៈបេសកកម្មរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង។ កម្មាភិបាលនិងវេជ្ជបណ្ឌិត ៦៣នាក់ បានត្រៀមខ្លួនជាស្រេច និងពោរពេញទៅដោយមោទនភាព សមាគ្គី ឆ្លងផុតរាល់ការលំបាកនៅ ស៊ូដង់ខាងត្បូង ដើម្បីបំពេញល្អភារកិច្ច។ វរៈសេនីឯក លោក Hoang Kim Phung ប្រធានស្នងការដ្ឋាន រក្សាសន្តិភាំពនៃក្រសួងការពារប្រទេសវៀតណាម បានឲ្យដឹងថា ៖ “យើងជឿជាក់ថាការរៀបចំរបស់វៀតណាមជាមួយនឹងលទ្ធផលដែលមន្រ្តី វៀតណាមបានសម្រេចក្នុងរយៈពេល ៤ ឆ្នាំមកនេះ ចាប់តាំងពីយើងបានបញ្ជូនកងកម្លាំងទៅស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល គឺមន្ទីរពេទ្យចល័តកម្រិតទី២ លេខ១ នៃប្រទេស វៀតណាមនឹងចេញដំណើរនិងបំពេញបេសកកម្មដូចទៅនឹងការរំពឹងទុករបស់ក្រសួងការពារជាតិនិងអង្គការសហប្រជាជាតិ”៕