ពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង បានប្រព្រឹត្តទៅយ៉ាងឧឡារិក នៅប្រទេសជាច្រើន

Chia sẻ

(VOVWORLD) - នៅទី ១៦ ខែកក្កដា ពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ង្វៀន ភូ ជុង បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅស្ថានទូតវៀតណាម និងការិយាល័យតំណាងវៀតណាមនៅប្រទេសជាច្រើនលើទូទាំងពិភពលោក។

នៅប្រទេសថៃ ចាប់តាំងពីព្រឹកថ្ងៃទី ២៦ ខែកក្កដា គណៈប្រតិភូច្រើន ជាអង្គការអន្តរជាតិ ស្ថានទូតនៃបណ្តាប្រទេសប្រចាំនៅថៃ ដូចជាចិន កូរ៉េខាងជើង បារាំង អាល្លឺម៉ង់ ដាណឺម៉ាក... ក្រសួង ស្ថាប័ននានារបស់ថៃ សមាគមពាណិជ្ជករថៃ  សាជីវកម្ម និងធុរកិច្ចថៃ អាណិកជនវៀតណាម អង្គការពុទ្ធសាសនិកបានមានវត្តមានក្នុងពិធីគោរពវិញ្ញាក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។

នៅប្រទេសហុងគ្រី រដ្ឋលេខាធិការក្រសួងការបរទេស និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសនៃប្រទេសហុងគ្រី លោក Boglárka Illés ប្រធានគណបក្សពលករហុងគ្រី លោក Gyula Thumer គណៈប្រតិភូអង្គទូតនៃប្រទេសជាច្រើនដូចជា ឡាវ ម៉ាឡេស៊ី ជប៉ុន រុស្ស៊ី កាណាដា អ៊ីរ៉ង់ នីហ្សេរីយ៉ា ប៉ាឡេស្ទីន គណៈប្រតិភូនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រវៀតណាម សម្ព័ន្ធសមាគមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម តំណាងសមាគម សហជីព និងបងប្អូនជាច្រើននៃសហគមន៍ជនវៀតណាមនៅហុងគ្រី និស្សិតនិងពលករដែលកំពុងរស់នៅសិក្សា និងធ្វើការនៅប្រទេសហុងគ្រី បានមកគោរពវិញ្ញាក្ខន្ធ និងសរសេរសៀវភៅកាន់ទុក្ខ រំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។

នៅប្រទេសបង់ក្លាដែស គណៈប្រតិភូសរុបចំនួន ២៧ មកពីរដ្ឋាភិបាល និងគណបក្សនយោបាយនៅបង់ក្លាដែស តំណាងអង្គទូត សមាគមមិត្តភាព និងប្រជាជនវៀតណាមដែលកំពុងរស់នៅក្នុងប្រទេស បានទៅគោរពវិញ្ញាណក្ខន្ធ និងសរសេរសៀវភៅកាន់ទុក្ខ។  មិត្តភ័ក្តិ  អង្គការក្នុងស្រុក និងអន្តរជាតិជាច្រើន បានផ្ញើសាររំលែកទុក្ខដល់ស្ថានទូត។

នៅបែលហ្ស៊ិក តំណាងរាជវង្សបែលហ្ស៊ិក អ្នកនយោបាយ អ្នកការទូត តំណាងទីភ្នាក់ងារការទូតនៅបែលហ្ស៊ិក លុចសំបួ និងសហភាពអឺរ៉ុប (EU) សហគមន៍ជនវៀតណាម ព្រមទាំងមន្ត្រី និងនិយោជិតទាំងអស់ មន្ត្រីស្ថានទូត និងទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅបែលហ្ស៊ិក បានទៅកាន់ស្ថានភាពគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ផងដែរ៕

ប្រតិកម្មទៅវិញ