(VOVworld) – នាថ្ងៃទី ៨ មិនា ពិធីកាន់ទុក្ខអតីតប្រធានាធិបតី Venezuela លោក Hugo
Chavez ត្រូវបានរៀបចំដ៏មហោឡារឹក នៅរដ្ឋធានាធី Caracas ដោយមានការចូលរួម
របស់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសចំនួន ៣០ លើសកល លោកនិងប្រជាជន Venezuela
រាប់លាននាក់។ គណៈប្រតិភូវៀតណាមដឹកនាំ ដោយ ឧបនាយករដ្ឋមន្ត្រី លោក Hoang
Trung Hai បានចូលរួមពិធីនេះ។ ថ្លែងមតិនៅទីនេះ អនុប្រធានាធិបតី Venezuela លោក
Nicolas Maduro បានអះអាងថា៖ អតីតប្រធានាធិបតី Hugo Chavez នឹងរស់ជានិច្ចក្នុង
ដួងចិត្ត និងការតស៊ូរបស់ប្រជាជន Venezuela ដើម្បីអនាគតល្អប្រសើជាង។ សាកសព របស់ប្រធានាធិបតី Chavez នឹងត្រូវបានតម្កល់ទុក្ខក្នុងសារមន្ទីបដិវត្តន៍ Caracas។ ក្នុង
ព្រឹត្តិការមួយទៀត អនុប្រធានាធិបតី Venezuela លោក Nicolas Maduro បានដំណើរការ
ពិធីសច្ចាប្រនិធានទទួលដំណែងប្រធានាធិបតីជាបណ្តោះអាសន្ន។ លោក Maduro
បានប្រកាសថា៖ លោកនឹងធានាការអនុវត្តរដ្ឋធម្មនុញ្ញនិងស្មោះត្រង់ជានិច្ចចំពោះ
មេបញ្ជាការ Chavez ។ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេវិទ្យា Venezuela និងជាកូន
ប្រសាប្រុសរបស់លោក Chavez ត្រួបានជ្រើសតាំងធ្វើជាអនុប្រធានាធិបតី Venezuela៕
|
ពិធីកាន់ទុក្ខអតីតប្រធានាធិបតី Venezuela លោក Hugo Chavez ត្រូវបានរៀបចំដ៏មហោឡារឹក នៅរដ្ឋធានាធី Caracas (Image: Internet) |