ព័ត៌មានសរុបស្ដីពីសកម្មភាពរៃអង្គាសជួយឧបត្ថម្ភបងប្អូននៅភូមិភាគកណ្ដាលវៀតណាម

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី ២០ កញ្ញា ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមបានរៀបចំការរៃអង្គាសជួយឧបត្ថម្ភបណ្ដាខេត្តនៅភូមិភាគកណ្ដាលវៀត ណាមជំនះពុះពារលើផលវិបាកដោយសារគ្រោះធម្មជាតិ ដែលបណ្តាលមកពីខ្យល់ព្យុះ Doksuri។
ព័ត៌មានសរុបស្ដីពីសកម្មភាពរៃអង្គាសជួយឧបត្ថម្ភបងប្អូននៅភូមិភាគកណ្ដាលវៀតណាម - ảnh 1ព័ត៌មានសរុបស្ដីពីសកម្មភាពរៃអង្គាសជួយឧបត្ថម្ភបងប្អូននៅភូមិភាគកណ្ដាលវៀតណាម 

នាព្រឹកថ្ងៃទី ២០ កញ្ញា ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមបានរៀបចំការរៃអង្គាសជួយឧបត្ថម្ភបណ្ដាខេត្តនៅភូមិភាគកណ្ដាលវៀតណាមជំនះពុះពារលើផលវិបាកដោយសារគ្រោះធម្មជាតិ ដែលបណ្តាលមកពីខ្យល់ព្យុះ Doksuri។ អញ្ជើញចូលរួមមាននារយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីមួយចំនួនទៀត។

        ខ្យល់ព្យុះ Doksuri ជាគឺជាខ្យល់ព្យុះដ៏ខ្លាំងក្លាបំផុតនៅភូមិភាគកណ្ដាលក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ហើយបណ្ដាលឲ្យមនុស ចំនួន ៦ នាក់ត្រូវស្លាប់ និង ២១៥ នាក់ទៀតរងរបួស។ ខ្យល់ព្យុះក៏បណ្ដាលឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរអំពីទ្រព្យសម្បត្តិ ពោលគឺប្រមាណ ១១ លានលានដុង។

        មុននោះ នៅពេលដែល ខ្យល់ព្យុះ Doksuri ចូលបណ្ដាខេត្តភូមិភាគកណ្ដាលវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Binh  Ha Tinh  និងក្រសួង ស្ថាប័ននានា ដើម្បីបញ្ជាណែនាំពីវិធានការជំនះពុះពារលើផលវិបាក ដូចជាផ្តល់អង្ករសម្រាប់មូលដ្ឋាននានា ជួសជុលសំណង់សាធារណៈ បណ្ដាញអគ្គីសនី ជាពិសេសគឺ ជួសជុលសាលារៀន៕ 

ប្រតិកម្មទៅវិញ