ពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាមនិងសីស្ហែលបន្ថែមទៀត

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៧ ខែកញ្ញា នៅរដ្ឋធានី Victoria សីស្ហែល ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ូហ្សាំប៊ិកនិងអំសីស្ហែលលោក Le Huy Hoang បានជូនសារតាំងឡើងប្រធានាធិបតីសាធារណរដ្ឋសីស្ហែលលោក Danny Faure។ ក្នុងជំនួបបន្ទាប់ពីពិធីនេះ ប្រធានាធិបតីលោក Danny Faure បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលផ្លាស់ប្ដូរថ្មីនិងសមាហរណកម្មយ៉ាងទូលំទូលាយរបស់ប្រទេសវៀត ណាម។
ពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាមនិងសីស្ហែលបន្ថែមទៀត - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

ប្រធានាធិបតីលោក Danny Faure មានបំណងចង់ឲ្យវៀតណាមបន្តចែករំលែកនូវបទពិសោធន៍ជាមួយសីស្ហែលស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ការពង្រីកការវិនិយោគ ការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម ហើយសង្ឃឹមថាប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានការប្រើអស់នូវប្រៀបខ្លាំងរបស់ភាគីទាំងពីរលើវិស័យទេសចរណ៍ ទូរគមនាគមន៍ នេសាទគ្រឿងសមុទ្រនិងអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។ ប្រធានាធិបតីលោក Danny Faure ជូនពរឯកអគ្គរដ្ឋទូតលោក Le Huy Hoang មានអាណត្តិមួយប្រកបដោយជោគជ័យ បន្តធ្វើជាស្ពានដើម្បីរួមវិភាគទានជាវិជ្ជមានដល់ការពង្រឹងនិងអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតលោក Le Huy Hoang អះអាងថា វៀតណាមតែងតែយកចិត្តទុក ដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងជាមិត្តភាពប្រពៃណីជាមួយសីស្ហែល។ លោកឯកអគ្គរដ្ឋទូតមានបំណងចង់ថាក្នុងអាណត្តិការងាររបស់ខ្លួន លោកនឹងទទួលបានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសម្ចាស់ផ្ទះ ក៏ដូចជាការរួមវិភាគទានជាក់ស្តែងសំដៅជំរុញខ្លាំងក្លាសហប្រតិបតិ្ដការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតបានថ្លែងអរគុណដល់រដ្ឋាភិបាល សីស្ហែលដែលបានគាំទ្រវៀតណាមឱ្យក្លាយជាសមាជិកមិនអចិន្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណតិ្ដ ២០២០ - ២០២១ និងមានបំណងចង់ប្រទេសទាំងពីរបន្ដគាំទ្រគ្នាទៅវិញទៅមកនៅបណ្ដាវេទិកាពហុភាគីដូចជា៖ អង្គការសហប្រជាជាតិ អង្គការហ្វ្រង់កូហ្វូននិងចលនាមិនចូលបក្សសម្ព័ន្ធ។

ក្នុងឧកាសនោះ ឯកអគ្គរដ្ឋទូតលោក Le Huy Hoang បានអញ្ជីញមកសម្ដែងការគួរសមជាមួយអនុប្រធានាធិបតីទទួលបន្ទុករដ្ឋមន្ត្រីការបរទេស ព្រមទាំងមានបណ្ដាជំនួបជាមួយថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិនិយោគនិងផែនការសេដ្ឋកិច្ច ទេសចរណ៍របស់សីស្ហែល៕

ប្រតិកម្មទៅវិញ