លោក Le Hoai Trung ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានអញ្ជើញទទួលជួបគណៈប្រតិភូបក្សចលនារំដោះជាតិប៉ាឡេស្ទីន (Fatah) ដឹកនាំដោយលោក Jibril Rajoub សមាជិកអចិន្ត្រៃយ៍គណៈលេខាគណៈបក្ស Fatah |
នាយប់ថ្ងៃទី៦ ខែតុលា នៅទីក្រុងហាណូយ លោក Le Hoai Trung ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានអញ្ជើញទទួលជួបគណៈប្រតិភូបក្សចលនារំដោះជាតិប៉ាឡេស្ទីន (Fatah) ដឹកនាំដោយលោក Jibril Rajoub សមាជិកអចិន្ត្រៃយ៍គណៈលេខាគណៈបក្ស Fatah ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោក Le Hoai Trung បានអះអាងពីគោលជំហរឥតងាករេរបស់វៀតណាមគឺគាំទ្រការតស៊ូសុចរិតដើម្បីសិទ្ធិប្រជាជាតិជាមូលដ្ឋាន សិទ្ធិស្វ័យសម្រេច និងសិទ្ធិបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ ព្រមទាំងគាំទ្រការជំរុញកិច្ចសន្ទនា និងដោះស្រាយជម្លោះដោយសន្តិវិធី។
រីឯខ្លួនវិញ លោក Jibril Rajoub បានវាយតម្លៃខ្ពស់ចំពោះមេរៀនបទពិសោធន៍ នៃបដិវត្តន៍វៀតណាម និងតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំង សម្តែងការកោតសរសើរចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ភាគីទាំងពីរមានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរនាពេលខាងមុខ។
មុននោះ នាព្រឹកថ្ងៃទី៦ ខែតុលា គណៈប្រតិភូបក្សចលនារំដោះជាតិប៉ាឡេស្ទីនបានជួបពិភាក្សាជាមួយគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកស្រី Nguyen Thi Hoang Van អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការមជ្ឈិម៕