ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហរដ្ឋអាមេរិក

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ខែកក្កដា នៅវិមានរដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong បានទទួលជួបសមាជិការព្រឹទ្ធសភាអាមេរិក លោកស្រី Tammy Duckworth។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងជួយវៀតណាមបង្កើនសមត្ថភាពចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងពង្រឹងសមត្ថភាពក្នុងការស្វែងរកនិងជួយសង្គ្រោះក្នុងគ្រោះមហន្តរាយ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ; គាំទ្រការដកវៀតណាមចេញពីបញ្ជីប្រទេសមិនម៉ែនទីផ្សារទាំង១២ ហើយទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារជាបណ្ដើរៗ។

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហរដ្ឋអាមេរិក - ảnh 1អនុប្រធានរដ្ឋសភាលោក Tran Quang Phuong ទទួលជួបព្រឹទ្ធសាមជិកាអាមេរិក លោកស្រី Tammy Duckworth។ រូបថត៖ Doan Tan/VNA

អនុប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរជាសសរស្តម្ភមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឆ្នាំ ២០២៥ គឺជាខួបលើកទី ៣០ឆ្នាំការធ្វើប្រក្រតីភាពទំនាក់ទំនងវៀតណាម - អាមេរិក ហេតុដូច្នេះហើយ អនុប្រធានរដ្ឋសភាសង្ឃឹមថាភាគីទាំងពីរនឹងបង្កើនការជួបប្រាស្រ័យនិងផ្លាស់ប្តូរបទពិសោធន៍ប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ទីភ្នាក់ងារប្រឹក្សានិងបម្រើស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ; រវាងសមាជិកសភា ជាពិសេសសមាជិកសភាវ័យក្មេង; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ សមាជិការព្រឹទ្ធសភាអាមេរិក លោកស្រី Tammy Duckworth បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះ សំដៅបង្ហាញពីការយកចិត្តទុកដាក់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនិងសភាទាំងពីរ។ ដោយលើកឡើងពីឱកាសសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ លោកស្រី Tammy Duckworth បានឲ្យដឹងថា នាពេលថ្មីៗនេះ សភាអាមេរិកបានអនុម័តលើច្បាប់មួយចំនួនដើម្បីបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាមេរិក និងប្រទេសដទៃទៀតក្នុងវិស័យផលិតកម្ម៕

ប្រតិកម្មទៅវិញ