វៀតណាមអំពាវនាវឱ្យ UN បង្កើនការជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌

Chia sẻ

(VOVWORLD) - ក្រុមប្រឹក្សាប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កាលពី ថ្ងៃទី ២៧ សីហា បានបើកកិច្ចសន្ទនាជាមួយបណ្តាប្រទេសសមាជិកអង្គការសហ ប្រជាជាតិ (UN) អំពីសកម្មភាពដើម្បីពន្លឿនដំណើរការប្រើប្រាស់ថាមពលប្រកបដោយ និរន្តរភាពសម្រាប់ការអភិវឌ្ឍ។

វៀតណាមអំពាវនាវឱ្យ UN បង្កើនការជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ - ảnh 1ទិដ្ឋភាពកិច្ចសន្ទនា។ (រូបថត៖ VOV)
ចូលរួមនិងថ្លែងនៅក្នុងកិច្ចសន្ទនា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសក
កម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបង្កើនការជួយឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការផ្លាស់ប្តូរថាមពល ដើម្បីធានាបាននូវគោលដៅផ្លាស់ប្តូរទៅថាមពលស្អាតប្រកបដោយយុត្តិធម៌នៅទូទាំងពិភពលោក។
លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា UN និង UNDP អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការនេះ តាមរយៈសកម្មភាពជាក់ស្ដែង។ UN និង UNDP គួរតែបំពេញឲ្យកាន់តែល្អនូវតួនាទីសម្របសម្រួល និងជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការ ទទួលបានប្រភពទុនប្រកបដោយនិរន្តរភាព និងអនុគ្រោះ ដើម្បីអនុវត្តន៍គម្រោង ថាមពលដោយមិនប៉ះពាល់ដល់ការបែងចែកធនធានសម្រាប់អនុវត្តន៍គម្រោង អភិវឌ្ឍន៍ផ្សេងទៀត។ លើសពីនេះ UNDP គួរតែចូលរួមក្នុងដំណើរការកសាងគោល នយោបាយស្តីពីការធ្វើអាជីវកម្មរ៉ែចាំបាច់សម្រាប់ការផ្លាស់ប្តូរថាមពល ដោយគិតគូរ ពីលក្ខខណ្ឌ និងការយកចិត្តទុកដាក់របស់ប្រទេសកំពុងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ